ខេត្តកំពត ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ បុរសម្នាក់បានយកចបជីកសំពងក្បាលកូនប្រុសខ្លួនឯងរហូតទាល់តែស្លាប់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ លាស់ ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាកូនឈ្មោះ លាស់ ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់រស់នៅភូមិកើតហេតុ ។
ប្រភពពីអ្នករស់នៅជិតខាងបានឲ្យដឹងថា ដោយសារតែជនរងគ្រោះជាកូនតែងតែបង្ករឿងនៅក្នុងគ្រួសារជាញឹកញាប់ ហើយជនសង្ស័យឪពុកជាមនុស្សដែលអ្នកភូមិសង្ស័យថាជាមនុស្សវិកលចរិត ។ មុនពេលកើតហេតុមិនដឹងជាមានរឿងអីទេ ស្រាប់តែបុរសជាឪពុកបានបានទាញចបជីកសំពងក្បាលបុរសជាកូនរហូតទាល់តែស្លាប់នៅនឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យជាឪពុកត្រូវបានកម្លាំងនគរបាលស្រុកឃាត់ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


ចែករំលែកព័តមាននេះ