ចិននឹងបញ្ជូនកងទ័ពទៅធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីចុងខែនេះ
ចិន-រុស្ស៊ី ៖ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃពុធ ទី ១៧ សីហា ម្សិលមិញនេះថា កងទ័ព
ចិន-រុស្ស៊ី ៖ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃពុធ ទី ១៧ សីហា ម្សិលមិញនេះថា កងទ័ព
ចិន-រុស្ស៊ី ៖ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃពុធ ទី ១៧ សីហា ម្សិលមិញនេះថា កងទ័ពចិននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយម្ចាស់ផ្ទះ និងរួមទាំងឥណ្ឌា បេឡារុស្ស ម៉ោងហ្គោលី តាជីគីស្ថាន និងប្រទេសដទៃទៀត។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសថា ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធរួមគ្នានេះគឺ «មិនទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ»។
កាលពីខែមុន ទីក្រុងម៉ូស្កូបានប្រកាសពីផែនការដើម្បីធ្វើសមយុទ្ធ Vostok ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ទោះបីខ្លួនកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែនក្តី។ រុស្ស៊ីនិយាយថាកងទ័ពបរទេសមួយចំនួននឹងចូលរួមក្នុងសមយុទ្ធនោះ ប៉ុន្តែមិនបានបញ្ជាក់ពីប្រទេសណានោះទេ។
ក្រសួងការពារជាតិចិនបញ្ជាក់ថា ការចូលរួមនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំជាមួយនឹងរុស្ស៊ី។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតី Vladimir Putin ទីក្រុងប៉េកាំង និងម៉ូស្កូមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្នា។
កាលពីពេលថ្មីៗនេះ ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ក្នុងពិភពលោក និងជាមហាអំណាចយោធាទី ៣ក្នុងលោក បានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដែនទឹកជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ