មតិ​សច្ចធម៌


តេ​ជោ​សែន ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ជាង​មួយ​ពាន់​នាក់​ថា ធ្វើ​កាសែត​បើ​មិន​និយាយ​ការ​ពិត ផ្សាយ​ព័ត៌មាន​មិន​ទាន់​ហេតុការណ៍ គ្មាន​អ្នក​ណា​អាន​ទេ​…​ហើយ​ក៏​អស់ជំនឿ​ដែរ​…​។​ល​។

មិនមែន​ប្រដៅ​ទេ​…​ជា​ពាក្យ​ទូន្មាន​…​ជា​ពាក្យ​ទម្លាយ​ការ​ពិត​សម្រាប់​វិស័យ​សារព័ត៌មាន​ទាំង​នៅ​កម្ពុជា ក៏​ដូច​ជា​សម្រាប់​អ្នក​សារព័ត៌មាន​«​ពិភពលោក​»​ផង​ដែរ​…​ដែល​ពី​មុន​មក​គ្មាន​អ្នក​ណា​និយាយ​ទេ ។

សច្ចធម៌​បំផុត​…​ធ្វើ​កាសែត​ប្រសិនបើ​និយាយ​«​គ្មាន​ការ​ពិត​…​មិន​រហ័ស មិន​ទាន់​ហេតុការណ៍​»​គ្មាន​អ្នក​ណា​មើល​ទេ ! នេះ​ជា​ពាក្យពិត សម្តែង​ចេញ​អស់ពី​ទឹកចិត្ត​…
ក្នុង​នាម​អ្នក​សារព័ត៌មាន«​ជើង​យូរ​» សូម​អបអរសាទរ និង​ចាំ​មិន​ភ្លេច​ឡើយ​…​ចាត់​ទុក​តេ​ជោ​សែន ជា​សាស្ត្រាចារ្យ​ព័ត៌មានវិទ្យា​…​ជាម​គ្គុ​ទ្ទេស​និយាយ​ពិត និយាយ​ត្រង់​…
អ្នកកាសែត បើ​ធ្វើ​កាសែត​គេ​មិន​អាន​…​វា​នឹង​ក្លាយជា​កាសែត​«​ខ្ចប់​ម​មិះ​មាន់​»​មិនយូរ​មិនឆាប់ ។

ចង់​អ្នកឯង​អួត​ថា ជា​អ្នកឯកទេស​មក​ពី​បរទេស​…​មក​ពី​ពិភពលោក​ក៏​ដោយ​…​ស្តង់ដារ​អន្តរជាតិ អន្តរធាន​ក៏​ដោយ​…​បើ​និយាយ​គ្មាន​ការ​ពិត​…​បើ​និយាយ​នូវ​អ្វី​ដែល​គេ​ដឹង​អស់ហើយ​…​បើ​ផ្សាយ​តែ​ព័ត៌មាន​«​ផ្អូម​» បើ​គេ​និយាយ​ថា​«​គោ​»​ទៅ​ផ្សាយ​ថា​«​ក្របី​» អ្នក​ណា​គេ​មើល ?​! សូ​ម្បី​គេ​សុំ​បំភ្លឺ​មិន​បំភ្លឺ​បែប​នេះ​…​ស្តង់ដារ​ខ្មោច​យ៍រ​អី​ទៅ ? សូមកុំ​ឱ្យ​កាសែត​ក្នុងស្រុក​រលាយ​តាម​…​ហេ ! ហេ !

              អា​ឡេវ

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ