ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​អូ​គី​ណា​វ៉ា​ជា​ប្រជុំ​កោះ​ដ៏​ប្រណីត​ក្នុង​សមុទ្រ​របស់​ជប៉ុន

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន​មាន​ទីតាំង​ទេសចរណ៍​ជា​ច្រើន​ដោយ​ទីក្រុង នីមួយ​ៗ​មាន​ទេសភាព​គួរ​ឱ្យ​ចង់​ទស្សនា ។ ជាក់ស្តែង​ក្រុង​អូ​គី​ណា​វ៉ា ជា​កោះ​មួយ​នៅ​ភាគ​ត្បូង​ប្រទេស​ជប៉ុន ជា​ដែនដី​នៅ​មាត់សមុទ្រ​អាច​ហៅ​ថា​«​ឋានសួគ៌​»

ប្រទេស​ជប៉ុន​មាន​ទីតាំង​ទេសចរណ៍​ជា​ច្រើន​ដោយ​ទីក្រុង នីមួយ​ៗ​មាន​ទេសភាព​គួរ​ឱ្យ​ចង់​ទស្សនា ។ ជាក់ស្តែង​ក្រុង​អូ​គី​ណា​វ៉ា ជា​កោះ​មួយ​នៅ​ភាគ​ត្បូង​ប្រទេស​ជប៉ុន ជា​ដែនដី​នៅ​មាត់សមុទ្រ​អាច​ហៅ​ថា​«​ឋានសួគ៌​»​របស់​អ្នក​ដែល​និយម​ចូល​ចិត្ត​សមុទ្រ ។

១-​សារមន្ទីរ​សត្វ​ទឹក​«Okinawa Churaumi Aquarium»
Okinawa Churaumi Aquarium ជា​សារមន្ទីរ​សត្វ​ទឹក​ដ៏​ល្បី​បំផុត​មួយ​របស់​ជប៉ុន​មាន​តាំង​បង្ហាញ​សត្វ​សមុទ្រ​ជា​ច្រើន​ប្រភេទ សាងសង់​ពី​ប្លា​ស្ទិ​ក​ថ្លា រាង​ជា​ល្អាង​ដ៏​ធំ​ឈ្មោះ​ថា​«Kuroshio Sea»​មាន​កម្ពស់​ប្រហែល​៨,២​ម៉ែត្រ ទំហំ​២២,៥​ម៉ែត្រ និង​មាន​កម្រាស់​៦០​សង្ទីម៉ែត្រ ។

២-​ប្រាសាទ​ស៊ូ​រី
«Shuri»​ជា​ប្រាសាទ​មាន​ប្រវត្តិ​ដ៏​យូរលង់ បាន​សាងសង់​តាំងពី​សតវត្ស​ទី​១៤ ក្នុង​យុគសម័យ​«King Satto»​ដោយ​តួ​ប្រាសាទ​ស្ថិត​នៅ​លើ​កំពូលភ្នំ ។

៣-​ប្រាសាទ​«Nakagusuku Castle Ruins»
ប្រាសាទ​«Nakagusuku Castle Ruins»​ជាទី​តាំង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ខេត្ត​អូ​គី​ណា​វ៉ា​បាន​សាងសង់​តាំងពី​រាជវង្ស​«Ryukyu»​បច្ចុប្បន្ន​នៅ​សេសសល់​ជា​គ្រោង​ប្រាសាទ​សម្រាប់​ទស្សនា ។

នៅ​លើ​ប្រាសាទ​អាច​មើលឃើញ​ភាព​ស្រស់​ស្អាត​នៃ​ឈូង​សមុទ្រ​Nakagusuku ។

៤-​ឆកសមុទ្រ​«​ហេ​ដូ​»
«Cape Hedo»​មា​នទី​តាំងនៅ​ភាគ​ខាងជើង​កោះ​អូ​គី​ណា​វ៉ា ជា​បរិវេណ​មាន​ទេសភាព​ធម្មជាតិ​ព្រៃ​ព្រឹក្សា និង​ភ្នំ​ដ៏​ស្រស់​ស្អាត រួម​ទាំង​ឆ្នេរសមុទ្រ ។

៥-​ផ្ទះ​របស់​ពលរដ្ឋ​នៅ​អូ​គី​ណា​វ៉ា
បើ​នរណា​ម្នាក់​ចង់​ឃើញ​ទម្រង់​ម៉ូ​ដ​ផ្ទះ​សម័យ​ដើម​របស់​ជនជាតិ​អូ​គី​ណា​វ៉ា គួរ​ទៅ​ទស្សនា​ផ្ទះ​«Nakamurake Residence»​ជា​ផ្ទះ​ចំណាស់​របស់​ត្រកូល​«Nakamura» ។ សាង​សង់​នៅ​សតវត្ស​ទី​១៨ ។ គ្រោងផ្ទះ​សង់​ពី​ឈើ និង​មាន​ដំបូល​ក្បឿង​ពណ៌​ក្រហម ហើយ​នៅ​ជុំវិញ​ផ្ទះ​មាន​ដើមឈើ ប្រកបដោយ​ម្លប់​ត្រឈឹងត្រឈៃ ។

៦-​ល្អាង​«Gyokusendo»
«Gyokusendo»​ស្ថិត​នៅ​ភាគ​ខាងត្បូង​កោះ​អូ​គី​ណា​វ៉ា​ជា​ល្អាង​ដ៏​ធំ មាន​ថ្មដុះ​សំ​យ​ង​ច្រើន និង​ស្ថិត​នៅ​ក្នុង​ដី​ប្រហែល​៣០​ម៉ែត្រ មាន​ប្រវែង​៥​គីឡូម៉ែត្រ ។ ល្អាង​មាន​អាយុ​កាលពី​៣០០.០០០​ឆ្នាំ​មុន ។

៧-​ផ្សារ​ត្រី​«Awase»
ផ្សារ​ត្រី​ដ៏​ធំ​មួយ​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា បើ​ពលរដ្ឋ​ណា​ម្នាក់​ចង់​ពិសា​អាហារ​សមុទ្រ​ស្រស់ គួរតែ​ទៅ​កម្សាន្ត​នៅ​ទីនោះ ។

៨-​កោះ​«Keramas»
«Keramas»​ជា​កោះ​ដ៏​ល្បីឈ្មោះ​របស់​ខេត្ត​អូ​គី​ណា​វ៉ា​ស្ថិត​នៅ​ឆ្ងាយ​ពី​កោះ​ទៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រហែល​៣២​គីឡូម៉ែត្រ វា​មាន​លក្ខណៈ​ជា​កោះ​តូច និង​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត រួម​ទាំង​មាន​ប្រជុំ​ផ្កាថ្ម គួរ​ឱ្យ​គយគន់ ។

៩-​ត្រី​បា​ឡែ​ន​ខ្នង​គម
អ្នកទេសចរ​អាច​ទិញ​សំបុត្រ​ទស្សនា​បា​ឡែ​ន​ខ្នង​គម និង​រដូវ​កាលដែល​សម​ស្រប​បំផុត​ស្ថិត​ក្នុង​អំឡុង​ខែមករា ដល់​មេ​សា រៀង​រាល់​ឆ្នាំ ។

១០-​កោះ​«Ishigaki»
កោះ​«Ishigaki»​នៅ​ឆ្ងាយ​ពី​កោះ​អូ​គី​ណា​វ៉ា​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រហែល​៤២០​គីឡូម៉ែត្រ ជា​កោះ​មួយ​មាន​លក្ខណៈ​ស្រស់​ស្អាត និង​មាន​ឆ្នេរ​ខ្សាច់​លាតសន្ធឹង​យ៉ាង​វែង​អន្លាយ ។

១១-​កោះ​«​មី​យ៉ា​កូ​»
«Miyako»​ជា​កោះ​តូច ប៉ុន្តែ​មាន​ប្រភព​ទេសចរណ៍​គួរ​ឱ្យ​ចាប់អារម្មណ៍ មាន​ទេសភាព​ស្រស់​ស្អាត និង​គ្មាន​ភ្នំ​ខ្ពស់​បិទ​បាំង​ទេសភាព​ទេ ។

១២-​តំបន់ឆ្នេរ​«Hatenohama»
«Hatenohama»​ស្ថិត​នៅ​ឆ្ងាយ​ពី​កោះ​Kume ប្រហែល​៥​គីឡូម៉ែត្រ ជា​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នៅ​លើ​ពិភពលោក​ផុស​នៅ​កណ្តាល​សមុទ្រ មាន​ចម្ងាយ​ប្រហែល​៧​គីឡូម៉ែត្រ គ្មាន​ដុំ​ថ្ម និង​សម្បូរ​ដោយ​ខ្សាច់​សុទ្ធ ហើយ​នៅ​ជុំវិញ​ឡោម​ព័ទ្ធ​ដោយ​សមុទ្រ​ពណ៌​ខៀវស្រងាត់ ៕