ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល២​គ្រាប់​ នាថ្ងៃនេះ​

1 ឆ្នាំ មុន

កូរ៉េខាង​ជើង ៖ ប្រភព​ពី​យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល ២​គ្រាប់​

កូរ៉េខាង​ជើង ៖ ប្រភព​ពី​យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល ២​គ្រាប់​ពី​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ទីក្រុង Onchon កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ១៧ សីហា​។

ប្រភព​បន្ថែម​ថា អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​កំពុង​វិភាគ​ព័ត៌មាន​លម្អិត​នៃ​ការ​ហោះ​របស់​មី​ស៊ី​ល​កូរ៉េ​ខាងជើង រួម​ទាំង​រយៈ​ចម្ងាយ​របស់​វា​។

ការ​បា​.​ញ់​មី​ស៊ី​ល​របស់​របប​ព្យុ​ង​យ៉ាងនេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ា​ស៊ី​ន​តោន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​រយៈពេល ៤​ថ្ងៃ​ដើម្បី​រៀបចំ​សម្រាប់​សមយុទ្ធ​ហ្វឹកហាត់ Ulchi Freedom Shield ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២២ សីហា​ដល់ ១​កញ្ញា​។

សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​កាត់​បន្ថយ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ ១៩ និង​ដើម្បី​បន្ថយ​ភាព​តានតឹង​ជាមួយនឹង​កូរ៉េ​ខាងជើង ដែល​បាន​ចោទ​ថា​សមយុទ្ធ​យោធា​រួម​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ជា​ការ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ឈ្លានពាន​កូរ៉េ​ខាងជើង​។

សូម​បញ្ជាក់​ថា ទីក្រុង​ព្យុ​ង​យ៉ាង​មិន​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ឡើយ​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ​នេះ ខណៈ​ដែល​របប​ផ្តាច់​ការ​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​កូ​វី​ដ ១៩​អស់​រយៈពេល​ជា​ច្រើន​ខែ មុន​ពេល​ប្រកាស​ជ័យ​ជ​ន្នះ​លើ​វីរុស​នេះ​កាលពី​ស​ប្តា​ហ៍​មុន​។

កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា កំពុង​រៀបចំ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ ២០១៧​មក​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ