ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ ទឹក​ហូរ​លិច​ផ្លូវលំ និង​កាត់​ផ្តាច់​ផ្លូវ​ជា​ច្រើន​បង្ក​ការ​លំបាក​ធ្វើ​ដំណើរ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ផ្លូវលំ​ជា​ច្រើន​ខ្សែ​ដែល​ស្ថិត​នៅ​ក្រុង​សំរោង និង​ស្រុក​អន្លង់​វែង ទឹកភ្លៀង​នៅ​តែ​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​បណ្តាល​ឱ្យ​ទឹកជំនន់​ភ្លៀង​ហូរ​កាត់​លិច​ផ្លូវ​ច្រោះ​ដាច់​ផ្លូវ​ឱ្យ​បង្ក​ឱ្យ​រង​ការ​ខូ​ត​ខាត​យ៉ាងធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​

ខេត្តឧត្តរមានជ័យ ៖ ផ្លូវលំ​ជា​ច្រើន​ខ្សែ​ដែល​ស្ថិត​នៅ​ក្រុង​សំរោង និង​ស្រុក​អន្លង់​វែង ទឹកភ្លៀង​នៅ​តែ​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​បណ្តាល​ឱ្យ​ទឹកជំនន់​ភ្លៀង​ហូរ​កាត់​លិច​ផ្លូវ​ច្រោះ​ដាច់​ផ្លូវ​ឱ្យ​បង្ក​ឱ្យ​រង​ការ​ខូ​ត​ខាត​យ៉ាងធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ផលដំណាំ​ស្រូវ​អស់​ជា​ច្រើន​ហិ​កតា​ថែម​ទាំង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​នាំ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកប​មុខរបរ​ធ្វើស្រែ​ចំការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ឆ្លងកាត់​តំបន់​ផ្លូវ នៅ​ត្រង់​ចំណុច​ទឹក​កំពុង​ហូរ​លិច​កាត់​ផ្តាច់​ផ្លូវ ។ ម្យ៉ាងវិញទៀត រដូវ​នេះ គឺជា​រដូវ​ដែល​ប្រជា​កសិករ​ទូទៅ​សម្រុក​នាំ​គ្នា​ធ្វើស្រែ និង​ខ្លះ​ទៀត​ដាំ​ដំណាំ​ដំឡូង​មី ពោត សណ្តែក និង​បន្លែបង្ការ​ផ្សេង​ៗ​ជាដើម​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ ហូរ សា​រ៉េ​ត ភេទ​ប្រុស ដែល​មាន​វ័យ​៧០​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ផ្លូវ​ជា​ច្រើន​ខ្សែ​ដែល​ជំនន់​ទឹកភ្លៀង​កំពុង​ហូរ​កាត់​លិច​ផ្លូវ​នេះ​ដែរ គឺ​ស្ថិត​នៅ​ត្រង់​ផ្លូវ​ទៅ​ទំនប់​ស្តុ​ប​ទឹក​បឹង​ត្រពាំង​វែង ភូមិ​ត្រពាំង​វែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ពលរដ្ឋ​ដដែល​បាន​អះអាង​បន្ត​ថា ផ្លូវ​ដែល​ត្រូវ​ទឹក​ហូរ​លិច​នេះ គឺ​កើតឡើង​នៅ​ក្នុង​ថ្ងៃ​ទី​១៤ រហូត​មក​ទល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ ហើយ​បើ​តាម​រូប​គាត់​ដឹង មូលហេតុ​ដែល​នាំ​ឱ្យ​ជន់​លិច​ផ្លូវ​បែប​នេះ គឺ​បណ្តាល​មក​ពី​ខាង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ធនធានទឹក បាន​បើក​បង្ហូរទឹក​ចេញពី​ទំនប់​ស្តុ​ប​ទឹក ធ្លាក់​មក​ច្រើន​ពេក ទើប​បានជា​ធ្វើ​ឱ្យ​ជន់​លិច​ផ្លូវ ហើយ​ស្រប​ពេល​យប់​នេះ មេឃ​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត ប្រាកដជា​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​តំបន់​នេះ​ច្បាស់​ជា​ត្រូវ​រង​ការ​ខូ​ត​ខាត​ខ្លាំង​ជាង​នេះ​បន្ត​ទៀត​មិន​ខាន​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​លើក​ឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចំណុច​ទីតាំង​ផ្លូវ​ដែល​ជំនន់​ទឹកភ្លៀង​កំពុង​ហូរ​ខ្លាំង​លិច​ផ្លូវ​ថ្មី​នេះ កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ ពុំ​មានការ​លិច​ដូចនេះ​ទេ ទោះបីជា​បើក​ទំនប់​បឹង​ត្រពាំង​វែង​យ៉ាងណា​ក៏​ដោយ ទើបតែ​ឆ្នាំ​នេះ ដោយសារ​មានការ​បើក​ទំនប់​បង្ហូរ​មក​ផង ធ្វើ​ឱ្យ​ផ្លូវត្រូវ​ជន់​លិច ហើយ​បញ្ហា​សំខាន់​បំផុត​នោះ ជំនន់​ទឹកភ្លៀង​ឆ្នាំ​នេះ បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​ផ្លូវថ្នល់ ពិបាកធ្វើ​ដំណើរ ហើយ​ថែម​ទាំង​ខូ​ត​ខាត​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​អស់​ជា​ច្រើន​ហិច​តា​ផង​ដែរ​។

ដោយឡែក​នៅ​ឯ​ស្រុក​អន្លង់​វែង​វិញ យោង​ទៅ​តាម​របាយការណ៍​របស់​មូលរ​ដ្ឋា​ន​អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ទឹកភ្លៀង​បាន​ធ្លាក់​ផ្ទួន​ៗ​នៅ​ភូមិ​ប្រ​លាន​ទឹក លិច​ផ្លូវ​ប្រវែង​២០​ម៉ែត្រ កំពស់​ទឹក​០.២៥​ម៉ែត្រ និង​លិច​ស្ពានឈើ​ប្រវែង​១៥​ម៉ែត្រ កំពស់​ទឹក​០.២០​ម៉ែត្រ ជា​ហេតុ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ក្នុង​ឃុំ​អន្លង់​វែង និង​ឃុំ​ត្រពាំង​តា​វ ។ ចំណែក​ភូមិ​ទំនប់ ទំនប់​បង្ហៀរ​៣០០​ម៉ែត្រ កំពស់​ទឹក​០.៣០​ម៉ែត្រ មិន​អាច​ធ្វើ​ចរាចរណ៍​បាន ។ រីឯ​ឃុំ​ថ្លា​ត ភូមិ​ទួល​ប្រាសាទ ទឹក​លិច​ផ្លូវ​ប្រវែង​៣០​ម៉ែត្រ កំពស់​ទឹក​០.៤០​ម៉ែត្រ និង​លិច​ស្ពានឈើ​ប្រវែង​៣០​ម៉ែត្រ កំពស់​ទឹក​០.៥២​ម៉ែត្រ ជា​ហេតុ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ