លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា បានក្លាយជាតួអង្គកាន់តែត្រូវបានគេតាមដាន បន្ទាប់ពីរូបលោកត្រូវបានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបោះឆ្នោតអោយធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ដោយបន្តវេនពីឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ។
![Picture]()
លោកទទួលការចាប់អារម្មណ៍ទាំងក្នុងប្រទេស និងក្នុងពិភពលោកទាំងមូល ។ ប្រទេសមហាអំណាចមួយចំនួនបានត្រៀមជាស្រេច ដើម្បីនឹងធ្វើការជាមួយលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែលក្លាយជាមេដឹកនាំកម្ពុជា ។
លោក ហ៊ុន ម៉ាណែត បានត្រូវឪពុករបស់លោកណែនាំអោយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនស្គាល់នៅក្នុងអំឡុងពេលសម្តេចតេជោហ៊ុនសែន បានធ្វើទស្សនកិច្ចមួយទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈឆ្នាំ២០២០ នៅពេលដែលប្រទេសនេះទទួលរងការវា.យប្រ.ហារខ្លាំងដោយជំងឺកូវីដ១៩ ។
![Picture]()
ការណែនាំលោក ហ៊ុន ម៉ាណែត អោយប្រធានាធិបតីចិនបានស្គាល់នៅពេលនោះ គឺជាតម្រុយមួយថា នៅពេលអនាគតលោក ហ៊ុនម៉ាណែត អាចនឹងក្លាយជាមេដឹកនាំដែលនឹងត្រូវធ្វើការងារជាមួយមេដឹកនាំប្រទេសនានាក្នុងពិភពលោក ។
ក្រោយពីលោក ហ៊ុន ម៉ាណែត បានទទួលការគាំទ្រពីគណបក្សប្រជាជនជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពីឪពុករបស់លោកនោះមេដឹកនាំចិនបានប្រកាសការគាំទ្ររបស់ខ្លួនចំពោះបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត ។
![Picture]()
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុង ពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី៣ ដល់៥ សីហា បានឆ្លៀតពេលជួបជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែតហើយ ប្រកាសពីការគាំទ្ររបស់ចិនចំពោះរូបលោក ហ៊ុន ម៉ាណែត ។
![Picture]()
លោក វ៉ាង យី បានប្រកាសពីការគាំទ្ររបស់ចិនចំពោះបេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន នៅពេលដែលលោកបានជួបជាមួយសម្តេចតេ ជោ នៅវិមានសន្តិភាព ។ មិនមែនមានតែមេដឹកនាំប្រទេសចិនទេ ដែលគាំទ្រដល់បេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត និងបង្ហាញការត្រៀមធ្វើការជាមួយលោក ។
ជប៉ុន គឺជាប្រទេសមហាអំណាចអាស៊ីមួយទៀត បានចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីជាការត្រៀមធ្វើការជាមួយលោកនាពេលអនាគតដែលលោកនឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី ។
![Picture]()
ប្រទេសជប៉ុន គឺជាប្រទេសដំបូងគេដែលបានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ នោះ គឺជាការអញ្ជើញរបស់លោកដំបូងគេ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអោយលោកធ្វើជានាយករដ្ឋមន្ត្រីបន្តវេណ កាលពីខែធ្នូ ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអញ្ញើញរបស់ជប៉ុននោះគឺជាព្រឹត្តិការណ៍ពិសេសមួយហើយ សម្តេចក៏បានអរគុណជប៉ុនចំពោះរឿងនេះ។
![Picture]()
នៅក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុនោះ លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយនឹងលោក ហ្វូ មីអូ គីស៊ីដា ( Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា ( Hayasi Yoshimasa) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក ណូប៊ូអូ គីស៊ី (Nonuo Kishi) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ។
![Picture]()
ក្នុងឱកាសនៃទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មេដឹកនាំជប៉ុនបាលើកឡើងអំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងជប៉ុនហើយបានប្តេជ្ញាចិត្តនៅក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ក្រៅពីចិន និងជប៉ុន មេដឹកនាំវៀតណាមវិញក៏បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនាពេលថ្មីៗនេះផងដែរ ។
![Picture]()
លោក ហ៊ុន ម៉ាណែត បានដឹកនាំគណបក្សប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ។ នៅប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សា ការងារជាមួយនឹងលោក ង្វៀន សួន ភុក (Nguyen Xuan Phuc ) ប្រធានរដ្ឋវៀតណាម លោក វ៉ូ វ៉ាន់ធួង ( Vo Van Thuong) សមាជិកការិយាល័យនយោបាយនៃអគ្គលេខាធិការដ្ឋាន គណកម្មាធិការ កណ្តាលបក្សកុម្មុយនិស្តិវៀតណាម និង លោក ផាន់ វ៉ាន់ជៀង ( Phan Van ) រដ្ឋមន្ត្រីក្រសួង ការពារ ជាតិវៀតណាម ។
![Picture]()
ថ្វីបើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមនោះ គឺដើម្បីពង្រឹងសហប្រតិបត្តិការផ្នែកកងទ័ព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាមក្តីទស្សនកិច្ចនោះមានតម្លៃសម្រាប់ ការត្រៀមរបស់វៀតណាម នៅក្នុងការបំពេញការងារ និងសហប្រតិបត្តិការនាពេលអនាគតនៅពេលលោក ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្ត្រីនៅពេលអនាគត ។
![Picture]()
![Picture]()
![Picture]()
ការជួបជាមួយមេដឹកនាំចិន មេដឹកនាំជប៉ុន និងមេដឹកនាំវៀតណាម នឹងជួយដល់លោក ហ៊ុន ម៉ាណែត កសាងទំនាក់ទំនងល្អជាមួយមេដឹកនាំនានាក្នុងតំបន់ និងពិភពលោក ៕
ចែករំលែកព័តមាននេះ