ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីលិចឮដំណឹងថា មានកម្លាំងនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារប៉ោយប៉ែតបានដាក់ខែជាមួយម៉ូតូឌុប និងផាសស្អាប់នោះ លោកមេប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកមុខហើយ ខណៈរឿងនេះកំពុងផ្ទុះការរិះគន់ខ្លាំងនៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមអ្នករត់ម៉ូតូឌុបនិងផាសស្អាប់នៅក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅពេលពួកគាត់ដឹកអ្នកដំណើរចេញ-ចូល និងឈប់ចតចាំទទួលភ្ញៀវនៅចិញ្ចើមផ្លូវក្បែរច្រកទ្វារ គឺត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកដេញពួកគាត់ចេញដោយមិនឱ្យឈប់ចាំចាប់ម៉ូយ ឬដាក់ភ្ញៀវដឹកចេញមកក្រៅនោះទេ ដោយសមត្ថកិច្ចសម្អាងថា វាបណ្តាលប៉ះពាល់សណ្តាប់ធ្នាប់នៅច្រកទ្វារ ។
ប្រភពបានបញ្ជាក់ទៀតថា ប៉ុន្តែសមត្ថកិច្ចដេញពួកគាត់ចេញ បែរជាឃើញមានអ្នកម៉ូតូឌុប និងផាសស្អាប់មួយចំនួន អាចចតចាប់ម៉ូយនិងដឹកភ្ញៀវបាន ដែលធ្វើឱ្យគាត់មានងឿងឆ្ងល់ដែរ ។ ករណីនេះ បើតាមពួកគាត់បានដឹង គឺអ្នកម៉ូតូឌុបទាំងនោះអាចត្រូវបានបង់ខែឱ្យសមត្ថកិច្ចក្នុង១
ខែ១.០០០បាត និងផាសស្អាប់១គ្រឿងក្នុង១ខែ២.០០០បាតទើបអាចនៅចាប់ម៉ូយក្នុងច្រកទ្វារនេះ បាន ។ ចំណែកពួកគាត់មិនបានបង់ ឬដាក់ខែ ទើបត្រូវបានដេញចេញមិនអោយចាប់ម៉ូយបាន។

ក្រោយការរិះគន់បែបនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា បញ្ហាការចោទប្រកាន់កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដាក់ខែជាមយយម៉ូតូឌុប និងផាសស្អាប់ដែលចេញ.ចូលច្រកទ្វារនោះ លោកកំពុងស្រាវជ្រាវរកមុខ តើមន្ត្រីមួយណាដែលហ៊ានដាក់ខែ? ព្រោះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រីជំនាញចំនួន៩ស្ថាប័នដែលកំពុងធ្វើការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា លោកបានមកបម្រើការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាំងពីឆ្នាំ២០១៩រហូតដល់ឆ្នាំ២០២២ ហើយត្រូវបានណែនាំដល់មន្ត្រីក្រោមឱវាទមិនអោយធ្វើអ្វីមួយខុសពីគោលការណ៍ឡើយ ដូចជាយកលុយម៉ូតូឌុប ឬផាសស្អាប់ ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់បំផុត។
ចែករំលែកព័តមាននេះ