ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀសវាងការឃាត់សួរតាមផ្លូវ ! គយរំលឹកដល់ម្ចាស់រថយន្ដចង្កួតស្ដាំចុះបញ្ជីរួចត្រូវប្រញាប់មកបង់ពន្ធ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចៀសវាង​ការ​ឃាត់​សួរ​តាម​ដងផ្លូវ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​បាន​ចុះបញ្ជី​រួចរាល់​ត្រូវ​ប្រញាប់​រួសរាន់​ចូល​បង់ពន្ធ ។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ នា​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចៀសវាង​ការ​ឃាត់​សួរ​តាម​ដងផ្លូវ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​បាន​ចុះបញ្ជី​រួចរាល់​ត្រូវ​ប្រញាប់​រួសរាន់​ចូល​បង់ពន្ធ ។

Picture

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ នា​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​សម្រេច​ដ៏​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ប្រមូល​ពន្ធ និង​អាករ​លើ​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​នៅ​សេសសល់ ដោយ​ពុំ​តម្រូវ​ឱ្យ​កែ​ចង្កូត​, ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្រប់​ប្រភេទ​បាន​យក​រថយន្ត​គ្មាន​ពន្ធ​របស់​ខ្លួន​មក​បង់ពន្ធ និង​អាករ ឬ​ចុះបញ្ជី​ជា​បន្តបន្ទាប់ នៅ​តាម​បណ្តា​អង្គភាព​គយ និង​រដ្ឋាករ​ពាក់ព័ន្ធ ។

Picture

បន្ទាប់​ពី​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​ការ​អនុញ្ញាត​ឱ្យ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស ត្រឹម​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុង​ប្រទេស​ដែល​ម្ចាស់​បាន​យក​មក​ចុះបញ្ជី​រួច​ត្រូវ​បាន ទុក​ពេល​វេ លា​រហូត​ដល់ ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ឲ្យ​បាន​រួចរាល់ ។

ក្នុង​សេចក្តីជូនដំណឹង​អគ្គនាយកដ្ឋាន​គយ បាន​បញ្ជាក់​ទៀត​ថា «​សូម​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​ចុះបញ្ជី​រួច​តែ​មិន​ទាន់​បាន​បង់ពន្ធ និង​អាករ​ត្រូវ​រួសរាន់​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​លើ​រថយន្ត​របស់​ខ្លួន​ឱ្យ​បាន​ឆាប់ ដើម្បី​ចៀសវាង​ការ​ឃាត់​សួរ​ដោយ​មន្ត្រី​គយ និង​រដ្ឋាករ មាន​សមត្ថកិច្ច​ជាយ​ថា ហេតុ​ពេល​កំពុង​ចរាចរ​តាម​ដងផ្លូវ​ដែល​អាច​បង្ក​ជា​ការ​រំខាន​នានា ហើយ​ក៏​ដើម្បី​ចៀសវាង​ការ​ភ្លេច ឬ​ខក​ខានមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​តាម​កាលកំណត់ ដែល​អាច​បណ្ដាល​ឱ្យ​ទទួល​រង​នូវ​វិធានការ​នានា​ជា​បន្តបន្ទាប់​»​។

Picture

ទន្ទឹម​នេះ អគ្គនាយកដ្ឋាន​គយ ក៏​កំពុង​ចាត់វិធានការ​ចុះ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុង​ប្រទេស​នៅ​សេសសល់ ដែល​ម្ចាស់​មិន​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ឬ​ចុះបញ្ជី​ក្នុ ង​រយៈពេល​ដែល​បាន​អនុញ្ញាត​កន្លង​មក ហើយ​រថយន្ត​ចង្កូត​ស្តាំ ដែល​បង្ក្រាប​បាន ជា​មុខសញ្ញា​នៃ​ការ​រឹបអូស​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕

Picture