ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រងគ្រោះធ្ងន់ ព្រោះតែ​ជក់បារី​ទំនើបពេក

7 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ ​ប្រភពពី​ Metro បានឱ្យ​​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់បាន​បាក់​ធ្មេញអស់​​៧​គ្រាប់ និងរង​របួស​​លើ​មុខ​យ៉ាងធ្ងន់ធ្ងរ ដោយ​សារ​ការ​ផ្ទុះ​បារី​​អេ​ឡិច​ត្រូ​និក​ ពេល​កំពុង​ជក់ ​។

អា​មេ​រិ​ក ​៖ ​ប្រភពពី​ Metro បានឱ្យ​​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់បាន​បាក់​ធ្មេញអស់​​៧​គ្រាប់ និងរង​របួស​​លើ​មុខ​យ៉ាងធ្ងន់ធ្ងរ ដោយ​សារ​ការ​ផ្ទុះ​បារី​​អេ​ឡិច​ត្រូ​និក​ ពេល​កំពុង​ជក់ ​។

Andrew Hall បាន​បាត់បង់​ធ្មេញ​ចំនួន​៧​គ្រាប់ និងរលាក​មុខ​​កម្រិត​ទី​​២ ដោយសារ​ការ​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក​ ។ គាត់​បាន​បង្ហោះ​រូប​ថត និងសរសេរ​ហេតុការណ៍​​ ដែល​បាន​កើតឡើង​លើ​ខ្លួន​គាត់ ពេល​កំពុង​ជក់បារី ចូលទៅ​​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

នៅ​ក្នុង​រូបថត​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មានការ​ខូចខាត​ទៅ​លើ​បន្ទប់ទឹក​​យ៉ាងធ្ងន់ធ្ងរ​ ដែល​ជា​កន្លែង Andrew ឈរ​ជក់បារី​ ។ ការ​ខូចខាត​នោះ ​រួម​មានការ​បាក់បែក​ទៅ​លើ​ឡា​បូ​​លាងដៃ ប្រឡាក់​ស្នាម​​ឈាម និងមាន​ស្នាម​ផ្សែង​ឆេះ​នៅ​លើ​ជញ្ជាំង​ ។

Andrew បាន​ដាស់តឿន​អ្នក​ដែល​ចង់​ទិញ​បារី​អេ​ឡិច​ត្រូ​និក​​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​លើ​ផលិតផល​ដែល​ពួក​គេ​ទិញ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ដូច​រូប​គាត់​​ គាត់​ទទួលស្គាល់​ថា ការ​ជក់បារី​អេ​ឡិច​ត្រូ​និក​អាច​ជួយ​ផ្តាច់​បារី​បាន ​។ តែ​ពួក​អ្នក​ជក់​គួរតែ​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យដូច​គាត់​។ នា​ពេល​ឥលូវ​នេះ គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះជំងឺ​ នៅ​ពេទ្យ​ក្នុង​តំបន់​ ។