ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រាប់អ្នករាយការណ៍ពិសេស UNថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ និងនាំទៅជាអាណាធិបតេយ្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ប្រាប់​ទៅ​កាន់​អ្នករាយការណ៍​ពិសេស​របស់ UN ប្រចាំ​នៅ​កម្ពុជា​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ និង​នាំ​ទៅ​ជា​អាណា​ធិ​ប​តេ​យ្យ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ប្រាប់​ទៅ​កាន់​អ្នករាយការណ៍​ពិសេស​របស់ UN ប្រចាំ​នៅ​កម្ពុជា​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ និង​នាំ​ទៅ​ជា​អាណា​ធិ​ប​តេ​យ្យ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​អនុញ្ញាត​លោក​វិ​ទិ​ត មុន​តា​ប៊​ន (Vitit MUNTARBHORN) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ជួប​សម្តែង​ការ​គួ​សម និង​ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព ។

នៅ​ក្នុង​ជំនួប​ពាក់ព័ន្ធ និង​លំហ​ស៊ី​វិល​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ៖« ក្នុង​និយាម​នៃ​ការ​អនុវត្ត​ជាស​កល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ដើរតួ​ទន្ទឹម​នឹង​នីតិរដ្ឋ ។

ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ និង​នាំ​ទៅ​ជា​អាណា​ធិ​ប​តេ​យ្យ ។ ក្នុង​ស្មារតី​នេះ កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​នៅ​ក្នុង​កិច្ច​ដំណើរការ​ប្រជាធិបតេយ្យ​មានការ​ទទួលខុសត្រូវ​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​អ៊ុ​ជ​អាល មិន​បង្កើត​ការ​ស្អប់ខ្ពើម​រវាង​ពូជសាសន៍ ជា​ពិសេស មិន​សាប​ព្រួស​ការ​ស្អប់​រវាង​ប្រជាជាតិ​ខ្មែរ និង​ខ្មែរ ដែល​អាច​នាំ​នូវ​សង្គ្រាមស៊ីវិល​, ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការ​រក្សា​សន្តិភាព ស្ថេ​រ​ភាព មានការ​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​ខ្វះ​ណាមួយ​បាន​» ។

សម្តេច​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ទៀងទាត់ ចាប់តាំងពី​ឆ្នាំ​១៩៩៣ ហើយ​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​សកល​ចំនួន​៦​ដង និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​៥​ដង ដែល​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​វា​.​យ​តម្លៃ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

កម្ពុជា​មាន​មោទនភាព​ចំពោះ​ជោគជ័យ​នៃ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​ដោយ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​បរិយាកាស​អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មាន​អំពើ​ហិ​.​ង្សា ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​កំពុង​ជំរុញ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ជា​ពិសេស​ការ​ជួយ​គាំពារ​ជន​ក្រីក្រ និង​ជន​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​-១៩, ការ​ដំឡើង​បៀវត្ស​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​, ការ​កែសម្រួល​ប្រាក់ សោ​ធ ន​និវត្ត មន្ត្រីរាជការ និង​អតីត​យុទ្ធ​ជន​, ការ​អនុវត្តន៍​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករនិយោជិត ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត ។

ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ខ្លាំង ព្រមទាំង​បាន​ជះ​ឥទ្ធិពល​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ក្នុង​បរិការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។
រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ម៉ត់ចត់ ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​វិស័យសេដ្ឋកិច្ច និង​គាំពារ​សង្គម​មាន​ដូច​ជា ៖ ការ​បញ្ចេញ​កញ្ចប់​ថវិកា និង​ដាក់​ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ ដែល​នេះ គឺជា​ការ​ធានា​ដល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​សង្កត់ធ្ងន់​ថា ៖« សិទ្ធិ​រស់រាន​មានជីវិត ត្រូវ​បាន​ផ្ដល់​ជា​អាទិភាព និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន តាម​រយៈ​នៃ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​, យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​កម្ពុជា ក្នុង​ការ​ចាក់​ស្រោច​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​ឥត​គិតថ្លៃ និង​គ្មាន​ការ​រើសអើង រួម​ទាំង​អ្នកទោស និង​ជនបរទេស ដោយ​បាន​សម្រេច​នូវ​អត្រា​ការ​ចាក់​វ៉ាកសាំង​ជាង ៩៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប »​។

សម្ដេច​តេ​ជោ បាន​បន្ត​ថា ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​គ្រាអាសន្ន ត្រូវ​បាន​អនុម័ត និង​សម្រេច​ឲ្យ​ប្រើប្រាស់ ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្ដី​ពី​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កា​.​ច​សាហា​.​វ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត​ដែល​ច្បាប់​ទាំង​អស់នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន ។

ការ​ចោទប្រកាន់​ថា បទ​ប្ប​ញ្ញ​តិ្ត​ជា​ច្រើន​ត្រូវ​បាន​អនុម័ត ដើម្បី​រឹត​បន្តឹង​លំហ​សង្គម​ស៊ី​វិល គឺ​ពុំ​ផ្អែក​លើ​មូលដ្ឋាន​ត្រឹម​ត្រូវការ​ពិត ។ រាល់​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ទាំងអស់ ដែល​បាន​អនុម័ត រួម​ទាំង​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ គឺ​ប្រកាន់ខ្ជាប់​នូវ​គោល ការណ៍​នេះ និ​ត្យា​នុ​កូ​ល​ភាព ភាព​ចាំបាច់ និង​សមាមាត្រ​ដោយ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​សង្គ្រោះ​អាយុជីវិត ការពារ​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​ទប់ស្កាត់​អំពើ​ល្មើសច្បាប់​នានា ដែល​បង្ក​អំពើ​អ​ស្ថេ​រ​ភាព​សង្គម ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​សណ្ដាប់ធ្នាប់​សា ធារ​ណៈ​។

ក្នុង​ជំនួប​នោះ​ដែរ​លោក វិ​ទិ​ត មុន​តា​ប៊​ន បាន​សម្ដែង​នូវ​ការ​គោរព​ដ៏​ស្មោះ​ជូន​ចំពោះ សម្ដេច​តេ​ជោ នូវ​ភាព​ជោគជ័យ​លើ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា ហើយ​លោក​ក៏​បាន​ឆ្លៀតឱកាស​នោះ សូម​គោរព​ស្វែង​យ ល់​អំពី​សម្ដេច​តេ​ជោ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន អំពី​ទី​១-​តួនាទី​របស់​កម្ពុជា ក្នុង​ការ​ជំរុញ​សិទ្ធិ​មនុស្ស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​, ទី​២-​ស្ថានភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​បរិការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩, ទី​៣-​លំហរ​ស៊ី​វិល លំហរ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត និង​ទី​៤-​អាទិភាព​សម្រាប់​ជំនួយ​បច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​ទៅ​អនាគត រវាង​អ្នក​កាន់​អាណត្តិ​ពិសេស និង​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ