មេបក្សកាន់អំណាចយូរ…ប្រមុខដឹកនាំប្រទេសបានបោះបង់ចោលអស់ហើយ…ការយកប្រាក់សេវាផ្សេងៗពីប្រជាពលរដ្ឋ…។
ជាក់ស្តែង…ប័ណ្ណឆ្លងដែនប្រជាពលរដ្ឋចេញ-ចូលព្រំដែនថៃ-វៀតណាម…ភាស៊ីផ្សារសម្រាប់អ្នកលក់ដូរកំប៉េកកំប៉ុក កញ្ជើ កញ្ច្រែង…លែងបង់ប្រាក់ថ្លៃធ្វើចរាចរណ៍តាមផ្លូវខ្លះដែលកន្លងមកត្រូវបង់…។ល។
នេះជានយោបាយត្រជាក់…ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកក្រីក្រទាំងឡាយ…ជាពិសេសចំពោះអ្នកលក់បន្លែ…ត្រកួន ត្រសក់ ផ្លែឈើកំប៉េកកំប៉ុកតាមផ្សារ…លែងមានអ្នកដើរយកប្រាក់…លែងមានអ្នកដើរឈូសកញ្ច្រែងទៀតហើយ…។
ប៉ុន្តែកុំភ្លេចសេវានានាតាមឃុំ-សង្កាត់ ទំនងពិបាកលុបចោលណាស់…
នយោបាយត្រជាក់បានចាប់កំណើតនៅចំរដូវជិតបោះឆ្នោតរើសរដ្ឋអំណាចមូលដ្ឋាន ដែលជាសសរគ្រឹះរបស់បក្សនីមួយៗ…
ចាំមើលដល់ពេលបោះឆ្នោតមកដល់…តើនយោបាយត្រជាក់ល្ហិមបែបនេះទទួលបានជោគជ័យដែរអត់ ?
នយោបាយល្អជាមួយអ្នកក្រីក្រ…សង្ឃឹមថានឹងទទួលបានការគ្រាំទ្រភ្លូកទឹកភ្លូកដី…
ប៉ុន្តែចាំមើលទៀត បើឃុំ-សង្កាត់ណាគ្មានការគ្រាំទ្រទេ…ទីនោះប្រាកដជានៅបង្កប់សេវាយកប្រាក់…ទីនោះប្រាកដជានៅជាន់កដកស្លាបប្រជាពលរដ្ឋ…។
ហួសហេតុណាស់…គ្រាន់តែទៅសុំលិខិតបញ្ជាក់ភាពនៅលីវ…មេម៉ាយឬពោះម៉ាយ…ត្រូវបង់តាមក្រឹត្យក្រម១ម៉ឺនរៀល…បើចង់ប្រញាប់បង់ថែម…ហេ ! ហេ !
មេឃុំ…មេសង្កាត់មានអំណាចចាញ់ស្មៀន…ស្មៀននៅមានធ្មេញរឹងមាំជាងមេឃុំ…ម្ល៉ោះហើយសូមជាន់កស្មៀនឱ្យខ្លាំង…ស្មៀនកាន់ត្រា បើគ្មានលុយ…អត់ !!
បើលទ្ធផលចាញ់…មិនមែនមេឃុំទេ…ត្រូវមើលឱ្យចំមុខស្មៀន…
អាឡេវ
ចែករំលែកព័តមាននេះ