ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់រាយ​ក្នុង​ខែធ្នូ​កើនឡើង​0,6% តិច​ជាង​ការ​រំពឹង​ទុក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​លក់រាយ​នៅ​ក្នុង​ខែធ្នូ របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​តិច​ជាង​ការ​រំពឹង​ទុក ដែល​បង្ហាញ​ពី​ការ​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១៦ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​

សហរដ្ឋអាមេរិក ៖ ការ​លក់រាយ​នៅ​ក្នុង​ខែធ្នូ របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​តិច​ជាង​ការ​រំពឹង​ទុក ដែល​បង្ហាញ​ពី​ការ​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១៦ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ ។

ក្រសួងពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា ការ​លក់រាយ​បាន​កើនឡើង​០,៦%​ពី​ខែ​មុន ឬ​ស្មើនឹង​៤៦៩,១ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​រំពឹង​ទុក​របស់​សេដ្ឋវិទូ​ស្មើ​០,៧% ។ បើ​ធៀប​នឹង​ឆ្នាំ​មុន ការ​លក់រាយ​សរុប​បាន​កើនឡើង​៤,១%​កាលពី​ខែ​មុន ។

ការ​ទិញ​រថយន្ត ម៉ូតូ និង​គ្រឿងបន្លាស់​បាន​កើនឡើង​២,៤%​នៅ​ខែធ្នូ ខណៈ​ការ​លក់រាយ​តាម​អន​ឡាញ​កើនឡើង​១,២% ។ ផ្ទុយ​ទៅ​វិញ ការ​លក់​តាម​ហាង​បាន​ធ្លាក់​ចុះ​០,៦%​កាលពី​ខែ​មុន ហើយ​ការ​លក់​នៅ​តាម​បារ និង​ភោជនីយដ្ឋាន ក៏​បាន​ធ្លាក់​ចុះ​០,៨% ផង​ដែរ ។

ក្រសួងពាណិជ្ជកម្ម​ឱ្យ​ដឹង​ទៀត​ថា ដោយ​មិន​រាប់​បញ្ចូល​ការ​លក់​រថយន្ត​គ្មាន​ភាពរឹងមាំ ការ​លក់រាយ​សរុប​បាន​កើនឡើង​០,២%​កាលពី​ខែ​មុន ដែល​ទាប​ជាង​ការ​រំពឹង​ទុក​របស់​សេដ្ឋវិទូ​ចំនួន​០,៤% ។

ការ​ចំណាយ​របស់​អតិថិជន គឺជា​កត្តា​ចម្បង​មួយ​នៃ​កំណើនសេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​របាយការណ៍​ការ​លក់រាយ​ទាប​ជាង​ការ​រំពឹង​ទុក​នៅ​ខែធ្នូ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១៦ ។

ធនាគារកណ្តាល​នៃ​ទីក្រុង Atlanta បាន​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ​២,៨%​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ ដែល​ទាប​ជាង​៣,៥% កាលពី​ត្រីមាស​មុន ។

នៅ​ថ្ងៃ​ទី​២៧ មក​រា ក្រសួងពាណិជ្ជកម្ម​នឹង​ចេញផ្សាយ​ការ​ព្យាករ​របស់​ខ្លួន​អំពី​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សហរដ្ឋអាមេរិក​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​មុន ៕