ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្រុកយើង តើមានមេប៉ុស្តិ៍​ប៉ុន្មាន​នាក់​ទៀត ដែលហ៊ានបញ្ជាក់​លិខិត​បែបនេះ?

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​កាលពី​ពេល​ថ្មី​ៗ​នេះ ​សារ​សំឡេង​ចំនួន​០៤​ឃ្លី​ប​ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​សំឡេង​របស់​លោក​ឧត្តម​សេនីយ៍ទោ ​សម សា​មួន ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ដែល​ហាក់​បីដូចជា​ធ្វើការ​ស្ដីបន្ទោស​ទៅ​លើ​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​ ស្រុក​គងពិសី​មួយ​រូប ​គឺ​លោក​វរ​សេ​នីយ៍ត្រី…

ខេត្តកំពង់ស្ពឺ ៖ ​កាលពី​ពេល​ថ្មី​ៗ​នេះ ​សារ​សំឡេង​ចំនួន​០៤​ឃ្លី​ប​ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​សំឡេង​របស់​លោក​ឧត្តម​សេនីយ៍ទោ ​សម សា​មួន ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ដែល​ហាក់​បីដូចជា​ធ្វើការ​ស្ដីបន្ទោស​ទៅ​លើ​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​ ស្រុក​គងពិសី​មួយ​រូប ​គឺ​លោក​វរ​សេ​នីយ៍ត្រី គិត ​វៃ ដែល​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ឲ្យ​ជនជាប់សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀន​ចំនួន​04​រូប​ក្នុង​សារ​សំឡេង​បាន​បញ្ជាក់​ថា​«លោក​ព្រៃ​វិហារ​គងពិសី​ លោក​មាន​អំណះ​អំណាង​ស្អី​ ដែល​លោក​ហ៊ាន​បញ្ជាក់​មួយ​ហើយ​មួយទៀត​ លោក​គិត​យ៉ាងម៉េច​ពេល​នេះ?

​អ្នក​ណាមួយ​ដែល​ឲ្យ​លោក​ធ្វើ​របៀប​ហ្នឹង​បញ្ជាក់​ថា ​អត់​មាន​ជាប់​គ្រឿងញៀន ​ខណៈ​ដែល​អយ្យ​ការ​(​ព្រះរាជអាជ្ញា​)​បាន​ចោទប្រកាន់​រួច​ទៅ​ហើយ​ ។ ​បញ្ជាក់​ហើយ​ផ្ញើ​ឯកសារ​ទៅ​អយ្យការ​ទៀត​ «លោកស្នងការ​បាន​សង្កត់ធ្ងន់​ថា»​តើ​អ្នក​ណាមួយ​បញ្ជា​ឲ្យ​លោក​ធ្វើ? ​ឬ​ក៏​លោក​ធ្វើ​ដោយ​ចិត្ត​ឯង​ជ្រុល​ហួសហេតុ​ពេក​ហើយ​។

​សាលាឃុំ​បញ្ជាក់​វា​ជា​រឿង​មួយ​ផ្សេង​នេះ ​នគរបាល​ប៉ុស្តិ៍​បញ្ជាក់​ចុះ​លេខ​នគរបាល​ប៉ុស្តិ៍​ទៀត​ធ្វើ​អី​ធ្វើ​យ៉ាងហ្នឹង?​ ក្នុង​នោះ​ផង​ដែរ​ លោកស្នងការ​ក៏​បាន​បញ្ជា​ទៅ​លោកស្នងការ​រង​ គឺ​ឧត្តមសេនីយ៍ត្រី​ម៉ាត់​ ធុ​ច ដែល​ទទួល​បន្ទុក​ករណី​គ្រឿងញៀន​ឲ្យ​ពិនិត្យ​មើល​លើ​សំណុំរឿង​នេះ​ផង​ដែរ​ថា ​តើ​លិខិតបញ្ជាក់​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​សំណុំរឿង​ឬ​មួយ​យ៉ាងណា​ហើយ​ខ្ញុំ​ស៊ី​​ញ៉េ​រដែរ​អត់​ទេ ​។ ​ហើយ​បើ​អត់​ទេ ​អានេះ​បញ្ជាក់​នៅ​ពេល​ក្រោយ​ហើយ​ដាក់​ទៅ​តុលាការ​ខ្លួន​គាត់​ហើយ​ ។ លោកស្នងការ​បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ចុង​ក្រោយ​ថា​ «បើសិនជា​សំណុំរឿង​មាន​លិខិតបញ្ជាក់​មក​ជាមួយ​ដែរ​លោកស្នងការ​រង​ ក៏​មាន​រួមចំណែក​ខុស​ក្នុង​រឿង​នេះ​ដែរ»​ ​។

ដោយឡែក ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​គងពិសី​ឯណោះ​វិញ​បាន​បង្ហើប​ថា ​លោក​គិត ​វៃ​ គឺជា​មន្ត្រី​ប៉ូ​លិ​ស​ទើបតែ​ចូល​ថ្មី​តែ​មានសំណាង​បាន​ធ្វើ​ជា​មេ​ប៉ុស្តិ៍​ឡើង​កាន់​តំណែង​ទាំង​ក្មេងខ្ចី​បែប​នេះ​ ហើយ​ខ្វះ​ការ​ពិចារណា​​ងុបងល់​​នឹង​លាភ​សក្ការ​ទើប​គាត់​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​ជនជាប់សង្ស័យ​ករណី​គ្រឿងញៀន​នេះ ​ហើយ​ការ​បញ្ជាក់​នេះ​ ក៏ទំនងជា​លោក គិត វៃ បាន​ទទួល​លាភសក្ការៈ​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ​ទាំងនោះ​មិន​តិច​ឡើយ​ ទើប​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​របៀប​នេះ​។

​ករណី​នេះ​គឺ​មាន​តែ​ថ្នាក់លើ​នោះ​ទេ​ទើប​សម្រេច​ទោស​បែប​ណា​ចំពោះ​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​រូប​នេះ​បណ្ដែតបណ្ដោយ​ទុក​ឲ្យ​នៅ​កាន់​តំណែង​តទៅ​ទៀត​នោះ​មិនដឹង​ជា​មានរឿង​អ្វី​កើតឡើង​តទៅ​ទៀត​នោះ​ទេ​នៅ​ថ្ងៃក្រោយ​។

ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី​អៀង អុល ស្នងការ​រង​ទទួល​ផែន​បុគ្គលិក​បាន​ប្រាប់​ផង​ដែរ​ថា​បើសិនជា​លោក​គិត​វៃ នាយ​ប៉ុស្តិ៍​ព្រះ​វិហារ​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ឲ្យ​ជនសង្ស័យ​ក្នុង​ករណី​គ្រឿងញៀន​មែន​នោះ​គឺ​ខុសច្បាប់​ទាំងស្រុង​។

សូម​បញ្ជាក់​ថា​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​នគរបាល​ស្រុក​បរ​សេដ្ឋ​បាន​ធ្វើការ​ឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​ក្រោយ​ពេលធ្វើការ​សាកសួរ​គឺ​ជាប់​មានឈ្មោះ​ជនសង្ស័យ​ទាំង4នាក់​ខាងលើ​ផង​ដែរ​ ។​ ពេល​នោះ​តំណាង​អយ្យការ​ក៏​បាន​ចោទប្រកាន់​ជនសង្ស័យ4រូប​នេះ​ផង​ដែរ​តែ​ក្រោយមក​មិនដឹង​ថា​មាន​ហេតុផល​ឬ​ក៏​គេ​រត់ការ​ចង់​ដោះ​បន្ទុក​ក្រុម​ជន​ទាំងនេះ​ឬ​យ៉ាងណា​ទេ​ទើប​បានជា​មានការ​ស៊ុំគ្រលំ​ធ្វើ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ដែល​ទំនងជា​ការ​ធ្វើ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​នេះ​ពួក​គេ​សង្ឃឹមថា​អាច​ជួយ​សម្រាល​បន្ទុក​ហើយ​ដោះស្រាយ​កុំ​ឲ្យ​ជនសង្ស័យ 4 នាក់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន​ដែល​នគរបាល​ស្រុក​បរ​សេដ្ឋ​បង្ក្រាប​បាន​នោះ​ឬ​យ៉ាងណា​ឡើយ​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ លោក​វរសេនីយ៍ត្រី​គិត​វៃ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​វិហារ​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​ចំពោះ​លិខិតបញ្ជាក់​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ជនសង្ស័យ​ទាំង4រូប​បាន​ចូលខ្លួន​ទៅ​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​តុ​ប​ឈុ​ន​សុង​។​ជនសង្ស័យ​ទាំង4រូប​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​បញ្ជា​អោយ​ចូលខ្លួន​កាលពី​ថ្ងៃ​ទី 3 សីហា​ឆ្នាំ 2022 ក្រោយមក​មួយ​ថ្ងៃ​ជនសង្ស័យ​ទាំង4 រូប​បាន​មក​ជួប​លោក​ដើម្បី​ឲ្យ​ជួយ​ធ្វើ​លិ​ខិ​បញ្ជាក់​កិរិយា​មាយា​ទ​តែ​ពេល​នោះ​លោក​បាន​ប្រាប់​ថា​ការ​ធ្វើ​លិ​ខិ​បញ្ជាក់​កិរិយា​មាយា​ទ​នេះ​គឺ​បាន​តែ​យក​ទៅ​ធ្វើ​ការងារ​ផ្សេង​ៗ​នោះ​ទេ មិន​អាច​យក​ទៅ​បង្ហាញ​ដល់​តុលាការ​បាន​ឡើយ​។

ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ​ទី​មួយ​ឈ្មោះ​ទូច​ថេ​ម ភេទ​ប្រុស​កើត​ថ្ងៃ​ទី 13 ខែ 4 ឆ្នាំ 1979 នៅ​ភូមិ​ព្រៃ​ដំណាក់​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ថ្ងៃ​ទី 2 ឈ្មោះ ប៉ុ​ស ផា​ន់​និ​ត​ប្រុស​កើត​ថ្ងៃ​ទី 7 ខែ 6 ឆ្នាំ 1997 នៅ​ភូមិ​ព្រៃ​ដំណាក់​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី​ជាមួយ​គ្នា​ចំណែក​ជនសង្ស័យ​ទី 3 ឈ្មោះ គឹ​ម​ចំរើន​ភេទ​ប្រុស​កើត​ថ្ងៃ​ទី 10 ខែ 11 ឆ្នាំ 1998 នៅ​ភូមិ​ព្រៃ​ដំណាក់​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី​រីឯ​ជនសង្ស័យ​ទី 4 ឈ្មោះ សោ ធី​ម ភេទ​ប្រុស​កើត​ថ្ងៃ​ទី 15 ខែ 11 ឆ្នាំ 1990 នៅ​ភូមិ​ព្រៃ​ដំណាក់​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី​។

ដំបូង​លោក​បាន​ណែនាំ​ថា បើ​មាន​ភូមិ​ឃុំ​បញ្ជាក់​ដែរ ​លោក​ក៏​អាច​ចូលរួម​បញ្ជាក់​បាន​ដូច​គ្នា​ ដោយសារ​តែ​ក្រុម​ជនសង្ស័យ​ទាំង4 ព្រមទាំង​ឪពុក​ម្ដាយ​របស់​គេ​អះអាង​ថា​ ខាង​តុលាការ​ជា​អ្នក​ប្រាប់​អោយធ្វើ​របៀប​នេះ​។ ​ចំពោះ​រឿង​ទទួល​លាភសក្ការៈ​ពី​ក្រុម​ជនសង្ស័យ​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​នេះ​គឺ​លោក​បាន​ទទួល​ត្រឹម​ម្នាក់35000៛​ប៉ុណ្ណោះ​ក្រោយ​ពេល​បែកធ្លាយ​រឿង​នេះ​ថ្នាក់លើ​ ​បាន​ហៅ​លោក​ទៅ​ធ្វើការ​សួរនាំ​ដែរ​។

លោក​មេ​ប៉ុស្តិ​នៅ​តែ​អះអាង​ថា ​មូលហេតុ​ដែល​លោក​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​នេះ ​ដោយសារ​តែ​ក្រុម​ជនសង្ស័យ 4នាក់​រួម​ទាំង​ឪពុក​ម្ដាយ​បាន​អះអាង​ថា​ តុលាការ​ជា​អ្នក​ប្រាប់​អោយធ្វើ​របៀប​នេះ​ ទើប​លោក​ចេញ​ឲ្យ​ដោយ​រួម​ជាមួយ​អាជ្ញាធរ​ភូមិ​-ឃុំ​តែ​ម្ដង​ទៅ​។

ចំណែក​លោក​សម សា​មួន ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័​ន្ធនឹង​ករណី​នេះ​ទេ​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៤ ​សីហា ​២០២២ ៕​

អត្ថបទសរសេរ ដោយ