ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! ធ្លាប់តែ​លឺ​ចិញ្ចឹម​អី​ផ្សេង តែ​បុរស​ម្នាក់​ងាក​មក​ចិញ្ចឹម​កណ្តុរ​បែប​អាជីវកម្ម

1 ឆ្នាំ មុន
  • បាត់ដំបង

សាច់​កណ្តុរ​ មាន​ភាព​ពេញ​និយម​ជា​ខ្លាំង​ចំពោះ​បងប្អូន​ដែល​ចូល​ចិត្ត​ទទួលទាន ដោយ​គេ​ អាច​យក​ទៅ​ធ្វើ​ម្ហូប​ដូច​ជា​ ឆ្អើរ អាំង ឬ​ក៏​ឆា​គ្រឿង​ជាដើម ។ អតីត​កម្មករ​សំណង់​ចំណាកស្រុក​នៅ​​ឯ​ប្រទេស​ថៃ​ម្នាក់

សព្វ​ថ្ងៃនេះ សាច់​កណ្តុរ​ មាន​ភាព​ពេញ​និយម​ជា​ខ្លាំង​ចំពោះ​បងប្អូន​ដែល​ចូល​ចិត្ត​ទទួលទាន ដោយ​គេ​ អាច​យក​ទៅ​ធ្វើ​ម្ហូប​ដូច​ជា​ ឆ្អើរ អាំង ឬ​ក៏​ឆា​គ្រឿង​ជាដើម ។ អតីត​កម្មករ​សំណង់​ចំណាកស្រុក​នៅ​​ឯ​ប្រទេស​ថៃ​ម្នាក់ លោក មុ​យ រើ​ន បាន​ចាប់​យក​អាជីព​ចិញ្ចឹមសត្វ​កណ្តុរ​នេះ ​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​លោក​ចាប់ផ្តើម​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០១៩ ដើម្បី​លក់​ទៅ​ឲ្យ​អ្នក​និយម​សាច់​កណ្តុរ​ជា​អាហារ និង​យក​ទៅ​ចិញ្ចឹម​លក់​បន្តផងដែរ ។

លោក មុ​យ រើ​ន បាន​រៀបរាប់​អោយ​ដឹង​ថា ពី​មុន​លោក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ឯ​ប្រទេស​ថៃ​ កាលពី​ឆ្នាំ​២០១៥ ក្នុង​ពេល​នោះ​លោក​ក៏​បាន​រៀន​ពី​ការ​បង្កាត់​ពូជ​កណ្តុរ​ពី​ប្រទេស​គេ លុះ​ពេល​ត្រឡប់​មក​វិញ លោក​ក៏​បាន​ចាប់ផ្តើម​សាកល្បង​ចិញ្ចឹមសត្វ​កណ្តុរ​យក​សាច់ ដោយ​លោក​បាន​បង្កើត​កសិដ្ឋាន​ខ្លួនឯង​មួយ​ឈ្មោះ «សុវណ្ណ​រចនា» ដែល​ស្ថិត​នៅ​ក្នុងភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់​ដំបង ។

លោក​បន្តថា សម្រាប់​សត្វ​កណ្តុរ គឺ​លោក​យក​ពូជ​មក​ពី​ប្រទេស​ថៃ គឺ​កណ្តុរស្រែ ឬ​កណ្តុរប្រែង ដែល​កណ្តុរ​ឈ្មោល​មាន​រាង​តូច​រហូត​ដល់​ទម្ងន់​១​គីឡូ​ជាង និង​កណ្តុ​រញី​រហូត​ដល់​៧​ឬ​៨​ខាំ ហើយ​ដងខ្លួន​របស់​វា​មាន​ពណ៌​ប្រផេះ​ខ្មៅ ឬ​ពណ៌​ទង់ដែង ចំណែក​បរិវេណ​ពោះ​មាន​ពណ៌​ស​ប្រផេះ ។ ចំពោះ​ការ​បង្កាត់​ពូជ គឺ​លោក​បាន​រៀន​ពី​ថៃ​ខ្លះ និង​មានបទពិសោធន៍​ខ្លួនឯង​ខ្លះ ក៏​ចាប់ផ្តើម​បង្កើត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​តែ​ម្តង ។

លោ​ក រើន បន្ត​ថា សព្វ​ថ្ងៃនេះ ​លោក​ក៏​តែ​ង​តែ​ធ្វើ​សំណង់​ធម្មតា ហើយ​ឆ្លៀត​ពី​ការងារ​សំណង់​ គឺ​ការ​ចិញ្ចឹម​កណ្តុរ ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​លោក​មាន​ភាព​ធូរស្រាល​មួយ​កម្រិត ព្រោះ​ក្នុង​មួយ​ខែ​ៗ​លោក​អាច​លក់​កណ្តុរ​បាន​ប្រាក់​ពី​២០០$ ទៅ​៣០០$​ ជា​ប្រចាំខែ ដោយ​ក្នុង​កណ្តុ​របា​១​ក្បាល និង​មេ​ពូជ​១​ក្បាល លក់​បាន​ក្នុង​តម្លៃ​២០​ដុល្លារ ហើយ​ជា​មធ្យម​ក្នុង​១​ខែ លោក​លក់​ចេញ​បាន​ចន្លោះ​ពី​២០​ទៅ​៣០​គូ ។

លោ​ករើន និយាយ​​បន្ត​ថា ការ​ចិញ្ចឹម​កណ្តុរ​មាន​ភាព​ងាយស្រួល​ជាងគេ បើ​ធៀប​នឹង​ការ​ចិញ្ចឹមសត្វ​ដទៃ​ទៀត ព្រោះ​កណ្តុរ​មិនសូវ​មាន​ជំងឺ ហើយ​រហ័ស​បាន​ផល​មក​វិញ និង​ចំណាយ​ដើមទុន​តិច ។ ចំពោះ​​ការ​អោយ​ផល គឺ​កណ្តុរ​ឱ្យ​ផល​ចន្លោះ​ពី​២​ខែ​កន្លះ​ទៅ​៣​ខែ គិត​ចាប់​កូន​កើត រហូត​ដល់​ធំ​អាច​ហូប​សាច់​បាន ។

ចំពោះ​ការ​ចិញ្ចឹម​កណ្តុរ លោ​ក រើន បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​របស់​លោក ​គឺ​ដាក់​លូ​ធ្វើ​ជា​របង ហើយ​យក​មក​​ផ្គុំ​ជាប់​គ្នា​ជាង​១០០​លូ ដោយ​ទំហំ​លូ​ គឺ ៦០ X ៨០ និង​កម្ពស់​៨០ ហើយ​មាន​កណ្តុរ​ជាង​៥០០​ក្បាល។ លោក​បន្ត​ថា ក្នុង​១​លូ អាច​ដាក់​បាន​ត្រឹម​១២​ក្បាល​ច្រើន​បំផុត បើ​ចំពោះ​កូន​តូច​ៗ​អាច​ដាក់​បាន​២២​ក្បាល ។ ដោយឡែក​ចំពោះ​ការ​បង្កាត់​ពូជ​វិញ គឺ​ក្នុង​១​លូ អាច​ដាក់​ត្រឹម​២​ក្បាល ​ឬ​៣​ក្បាល​ប៉ុណ្ណោះ។

លោក​បាន​ឱ្យ​ទៀតថា ចំពោះ​ម៉ូយ​ភាគច្រើន គឺ​គាត់​ទិញ​ពូជ​ពី​លោក​យក​ទៅ​ចិញ្ចឹម​សាកល្បង មុន​នឹង​ចាប់ផ្តើម​ចិញ្ចឹម​បែប​អាជីវកម្ម ដូច​ជា​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្ត​តាកែវ ខេត្តកំពង់ចាម និង​ខេត្ត​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។ ដោយឡែក​ចំពោះ​ម៉ូយ​ដែល​មក​ទិញ​ពូជ​កណ្តុរ​ពី​លោក គឺ​លោក​ជួយ​បង្រៀន​ពី​របៀប​ចិញ្ចឹម​កណ្តុរ​ដោយ​ឥត​គិត​ថ្ងៃ ។ លុះ​ពេល​ចិញ្ចឹម​បាន​ផល​ច្រើន ហើយ​មិន​អាច​រក​ម៉ូយ​ទិញ​បាន គឺ​លោក​ទទួល​ទិញ​វិញ​ទាំងអស់ ដោយ​ក្នុង​១​គីឡូ ក្រាម តម្លៃ​១​ម៉ឺន​​រៀល ។

លោក​ឱ្យ​ដឹង​ទៀតថា ចំពោះ​ការ​ឲ្យ​ចំណី គឺ​លោក​ឲ្យ​ចំណី​ធម្មជាតិ​ដូច​ជា​ស្រូវ ពោត និយាយ​រួម​ឲ្យ​តែ​ចំណី​​សត្វ​វា​ស៊ី​បាន​ទាំងអស់ ។ ចំពោះ​ដើមទុន​ ចង់​សាកល្បង​ចិញ្ចឹម​កណ្តុរ​ដំបូង គឺ​អាច​ចំណាយ​ប្រាក់​ត្រឹម​១០០$ ដោយ​ត្រូវ​ទិញ​កណ្តុរ​ពូជ​ញី​ឈ្មោះ​១​គូ និង​រៀបចំ​ដាក់​លូ​ដើម្បី​ចិញ្ចឹម និង​ចំណី​របស់​វា​​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ការ​ចិញ្ចឹម​កណ្តុរ លោក មុ​យ រើ​ន បាន​បង្ហាញ​ក្តី​ស្រ​ម៉ៃ​ថា លោក​ចង់​ឃើញ​សាច់​កណ្តុរ​មាន​លក់​​នៅ​គ្រប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចង់​ឃើញ​សាច់​កណ្តុរ​ មាន​ទីផ្សារ​ដូច​ជា​សាច់​មាន់ សាច់​ទា សាច់​ជ្រូក និង​សាច់​គោ ដែល​គេ​អាំង​លក់​នៅ​តាម​ទីកន្លែង​នានា និង​ចង់​បង្កើត​ការងារ​ឲ្យ​កសិ​ករ​ខ្មែរ​យើង​មានការ​ងារ​ធ្វើ ក្រៅពី​ការងារ​ធ្វើការ​ស្រែ​ចម្ការ ឲ្យ​ងាក​មក​ការ​ចិញ្ចឹម​កណ្តុរ​បែប​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ