ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ដ​មិន​ប្រយ័ត្ន បុក​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់ ហើយ​រត់​ចោល​រថយន្ត

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បើករថយន្ត​ទៅ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត

ខេត្តពោធិ៍សាត់ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បើករថយន្ត​ទៅ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​អ្នកបើកបរ​មិន​ទទួលខុសត្រូវ​បែរជា​រត់​ចោល​រថយន្ដ​ទៅ​បាត់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៥ ១៩៦​ស្ថិត​ក្នុងភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧​។

លោក​វរៈសេនីយ៍ទោ រស់ ចំរើន ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា រថយន្ដ​បង្ក​គ្រោះថ្នាក់ ជា​ប្រភេទ​តូ​យ៉ូ​តា​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-2926 ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​។ ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ហើយ​រថយន្ដ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្រែ​ជាប់​នៅ​ទីនោះ ប៉ុន្តែ​មិន​ក្រឡាប់​ទេ​។ អ្នក​បើក​ម៉ូតូ​ឈ្មោះ ម៉ាត់ ចូ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​អ​ឥ​ស្លា​ម រស់នៅ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ខណៈ​ព​ដែល​មនុស្ស​អ៊ូអរ​នោះ ស្រាប់តែ​គេចខ្លួន​បាត់​តែ​ម្ដង​។ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ខូចខាត​យ៉ាងដំណំ​។ រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕