ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មេ​ប៉េអឹម​ក្រុង​ជិះ​ម៉ូតូ​មិន​ដែល​​មាន​កញ្ចក់​​មិន​ពាក់​មួក​សុវត្ថិ​​ភាព

14 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ មន្ត្រី​នគរ​បាល​ចរា​ចរ​ដែល​កំពុង​នៅ​តាម​គោល​ដៅ​អនុ​វត្តន៍​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោក​ ក្នុង​ក្រុង​បាន​និយាយ​គ្រប់ៗ​គ្នា​ថា ពួក​គេ​ស្ទើរ​តែ​ទាល់​​តំរិះ​ហើយ ​ចំពោះ​កូន​ប្រុស​​លោក​មេ​ប៉េអឹម​ក្រុង​បាត់​ដំបង​ម្នាក់ ជិះ​ម៉ូតូ​មិន​ដែល​ឃើញ​ចេះ​ពាក់​មួក​សុវត្ថិ​ភាព ឬ​ម៉ូតូ​មាន​កញ្ចក់​ម្តង​ណា​ទេ ។ ​នគរ​បាល​ចរា​ចរ​ស្ទើរ​គ្រប់​គោល​ដៅ​ចាប់​​ឡើង​ជ្រិញ​ទៅ​ហើយ ហើយ​ឃើញ​តែ​មន្ត្រី​ប៉េអឹម​តូច​តាច​មក​អន្តរា​គមន៍​មិន​ឈប់​ឈរ​សោះ​ យ៉ាង​ក្រអឺត​​ក្រទម​ជា​មួយ​នឹង

ខេត្ត​បាត់ដំបង ៖ មន្ត្រី​នគរ​បាល​ចរា​ចរ​ដែល​កំពុង​នៅ​តាម​គោល​ដៅ​អនុ​វត្តន៍​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោក​ ក្នុង​ក្រុង​បាន​និយាយ​គ្រប់ៗ​គ្នា​ថា ពួក​គេ​ស្ទើរ​តែ​ទាល់​​តំរិះ​ហើយ ​ចំពោះ​កូន​ប្រុស​​លោក​មេ​ប៉េអឹម​ក្រុង​បាត់​ដំបង​ម្នាក់ ជិះ​ម៉ូតូ​មិន​ដែល​ឃើញ​ចេះ​ពាក់​មួក​សុវត្ថិ​ភាព ឬ​ម៉ូតូ​មាន​កញ្ចក់​ម្តង​ណា​ទេ ។ ​នគរ​បាល​ចរា​ចរ​ស្ទើរ​គ្រប់​គោល​ដៅ​ចាប់​​ឡើង​ជ្រិញ​ទៅ​ហើយ ហើយ​ឃើញ​តែ​មន្ត្រី​ប៉េអឹម​តូច​តាច​មក​អន្តរា​គមន៍​មិន​ឈប់​ឈរ​សោះ​ យ៉ាង​ក្រអឺត​​ក្រទម​ជា​មួយ​នឹង​​សមត្ថ​កិច្ច​ដែ​លកំពុង​ធ្វើ​ការ​​ងារ​ចរា​ចរណ៍​​ទៀត​ផង ។

មន្ត្រី​នគរ​បាល​ចរា​ចរ​បាន​និយាយ​ថា ពួក​គេ​បាន​ស្ទាក់​ចាប់​ម៉ូតូ​កូន​ប្រុស​លោក​មេ​ប៉េអឹម​ក្រុង​នេះ​ជា​ថ្មី​ម្តង​ទៀត ​កាល​ពី​ល្ងាច​ថ្ងៃទី​១៤ ធ្នូ នៅ​ចំណុច​​មុខ​វត្ត​សង្កែ ក្នុង​ក្រុង​បាត់​ដំបង ដោយ​សារ​តែ​យុវសិស្ស​ម្នាក់​នេះ​ជិះ​ម៉ូតូ​មិន​ពាក់​​មួក​សុវត្ថិ​ភាព មិន​ព្រម​ដាក់​កញ្ចក់​ម៉ូតូ​ដដែល ។ មន្ត្រី​នគរ​បាល​ចរា​ចរ​បាន​និយាយថា យុវ​សិស្ស​ម្នាក់​នេះ​ឈ្មោះ​សោ សុវណ្ណា​រ៉ា អាយុ​ជាង​​១០​ឆ្នាំ ប៉ុណ្ណោះ រៀន​នៅ វិទ្យា​ល័យ​នេត្រ​យ៉ង់ ។ ម៉ូតូ​របស់​គេ​ម៉ាក​ហុង​ដា ​ទ្រីម C125 ពណ៌​ក្រហម ស៊េរី​ឆ្នាំ​​២០០៤ ពាក់​ស្លាក​លេខ​បាត់​ដំបង 1B-4802 ។ មន្ត្រី​នគរ​បាល​បាន​បញ្ជាក់​ថា ក្រោយពេល​ចាប់​ប្រហែល​ប៉ុន្មាន​នាទី​ក្រោយ ​គេ​តែង​ឃើញ​មាន​កំលាំង​ប៉េអឹម​ក្រុង​ពី​២​ទៅ​៣​នាក់ ​មក​ដល់​ភ្លាម​ហើយ​​អន្តរា​គមន៍​រហូត ។ រីឯ​កូន​ប្រុស​របស់​លោក​​មេ​​ប៉េអឹម​នោះ ​មិន​ដែ​លនិយាយ​ជា​មួយ​សមត្ថ​កិច្ច​នគរ​បាល​​បាន​មួយ​ម៉ាត់​ម្តង​ណា​ទេ គឺ​យុវ​សិស្ស​នេះ​តែង​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ប៉េអឹម​រហូត ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​សង្កេត​ជាក់​ស្តែង​អ្នក​ដែល​មិន​គោរព​ច្បាប់​ចរា​ចរណ៍​​រាល់​ថ្ងៃ​នេះ ភាគ​ច្រើន​មាន​តែ​កូន​​មន្ត្រី​មាន​អំណាច​មួយ​ចំនួន ​ឃើញ​​មន្ត្រី​នគរ​បាល​ក្រុង​បាត់​ដំបង​ប៉ុន្មាន​នាក់ និង​មន្ត្រី​ប៉េអឹម​ខេត្ត​ប្រហែល​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ដែ​លគេ​ឃើញ​មុខ​តែ​ដដែលៗ​​ជិះ​កាត់​គោលដៅ​នគរ​បាល​ចរា​ចរ មិន​ពាក់​មួក​សុវត្ថិ​ភាព​ រីឯ​ម៉ូតូ​ពួក​គេ​ក៏​មិន​​ដាក់​កញ្ចក់​​ដែរ ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កំលាំង​នគរ​បាល​ចរាចរ​នៅ​តាម​គោល​ដៅ​រង​ការរិះ​គន់​​ពី​ប្រជា​ពល​​រដ្ឋ​ដែល​គោរព​ច្បាប់​ចរា​ចរណ៍​ក៏ច្រើន​ណាស់​ដែរ ដោយ​សារ​តែ​សមត្ថ​កិច្ច​ចរា​ចរ​ហ៊ាន​បង្ក្រាប​តែ​ប្រជា​ពល​រដ្ឋ​ទន់​ខ្សោយ​ ។ តែ​ចំពោះ​មន្ត្រី​នគរ​បាល​ ឬ​មន្ត្រី​​ប៉េអឹម​ដែល​មិន​គោរពច្បាប់​ ហើយ​ជិះ​កាត់​មុខ​ បែរ​ជា​សមត្ថ​កិច្ច​មិន​ផ្លុំ​កញ្ចែ​បញ្ឈប់​​​ទេ ធ្វើ​ដូច​មើល​មិន​ឃើញ ។ ទោះ​បី​​ជា​បែប​ណា មន្ត្រី​នគរ​បាល​ចរា​ចរ​បាន​ចាត់​​ទុក​ថា នេះ​ជា​សារ​មួយ​តាម​រយៈ​កោះ​សន្តិ​ភាព ​ដើម្បី​ដាស់​តឿន​ដល់​អ្នក​មិន​​គោរព​ច្បាប់ ៕