ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាធ្វើយុទ្ធនាការលុបបំបាត់ការដាក់អន្ទាក់ ដើម្បីសម្លា.ប់សត្វព្រៃ

2 ឆ្នាំ មុន

ក្រោម​ការ​ដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ដោយ​មានការ​គាំទ្រ​ពី​ដៃគូ​អភិរក្ស និង​អភិវឌ្ឍន៍ យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ចាប់ផ្តើម​ជា​ផ្លូវការ នៅ​ខែមីនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ។ គោលបំណង​នៃ​យុទ្ធនាការ​នេះ…

ក្រោម​ការ​ដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ដោយ​មានការ​គាំទ្រ​ពី​ដៃគូ​អភិរក្ស និង​អភិវឌ្ឍន៍ យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ចាប់ផ្តើម​ជា​ផ្លូវការ នៅ​ខែមីនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ។

គោលបំណង​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​លុប​បំបាត់​ការ​ដាក់​អន្ទាក់​បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ លុប​បំបាត់​តម្រូវការ​សាច់សត្វ​ព្រៃ និង​ផលិតផល​សត្វព្រៃ​នៅ​កម្ពុជា ។

ខេត្តកំពង់ធំ យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ផ្តើម​យុទ្ធនាការ​ធំ​មួយ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ ។ យុទ្ធនាការ​នៅ​ក្នុង​ខេត្តកំពង់ធំ នា​ពេល​នេះ​មិនមែន​ជា​យុទ្ធនាការ​ដំបូង​នោះ​ឡើយ នេះ​ជា​ជា​យុទ្ធនាការ​លើក​ទី​៥ ក្នុង​ខេត្ត​ដែល​ជាប់​តំបន់​ព្រៃ​ឡង់​នេះ បន្ទាប់​ពី​ខេត្តស្ទឹងត្រែង ព្រះ​វិហារ ក្រចេះ និង​មណ្ឌលគិរី​។ ពី​ទីរួមខេត្ត​កំពង់ធំ​ថ្ងៃនេះ យុទ្ធនាការ​ត្រូវ​បាន​ចាប់ផ្ដើម​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ទី​ភា្ន​ក់​ងារ​ជំនួយ​អា​មេ​រិ​ក USAID អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI) អង្គការ​អភិរក្ស​អន្តរជាតិ (CI) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ (RECOFTC) ។ យុទ្ធនាការ​អន្ទាក់​សូន្យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បរ​បា​.​ញ់​ការ​ដាក់​អន្ទាក់ ជួញដូរ និង​បរិភោគ​សត្វព្រៃ ។

ជាមួយ​គ្នា​នេះ ការ​ទទួលទាន​សត្វព្រៃ​មិន​ធ្វើ​ឱ្យ​សុខភាព​មនុស្ស​ប្រសើរ​ឡើង​នោះ​ទេ សាច់សត្វ​ព្រៃ និង​ផ្នែក​ផ្សេង​ៗ​នៃ​សត្វព្រៃ​មិន​គួរ​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ឱសថ​នោះ​ទេ ហើយ​ការ​កើនឡើង​នៃ​ការ​ប៉ះពាល់​មនុស្ស​ទៅ​សត្វ​បង្កើន​ហានិភ័យ​នៃ​ការ​រីក​រាលដាល​មេរោគ និង​ជំងឺ​ផ្សេង​ៗ​ទៀត ។

លោក ស៊ុម ភា​រុណ ប្រធាន​គម្រោង​អភិរក្ស​តំបន់​ទេសភាព​បឹង​ទន្លេសាប នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ប្រចាំ​ប្រទេស​កម្ពុជា​លើក​ឡើង​ថា «​អន្ទាក់​សម្លាប់ និង​បង្ក​របួស​ដល់​សត្វព្រៃ​រាប់​មិន​អស់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ។ ការ​ដោះស្រាយ​វិបត្តិ​ការ​ដាក់​អន្ទាក់​នៅ​ទូ​ទាំង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ ។ យុទ្ធនាការ​ត្រូវធ្វើ​ឡើងជា​ប្រចាំ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ដល់​សាធារណជន ជា​ពិសេស​អ្នកប្រមាញ់ និង​ឈ្មួញ​ជួញដូរ​សាច់សត្វ​ព្រៃ ក៏​ដូច​ជា​អ្នក​ស្រឡាញ់​សត្វព្រៃ អំពី​ផលវិបាក​នៃ​អន្ទាក់ និង​សារសំខាន់​នៃ​សត្វព្រៃ ។ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក៏​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​បញ្ចប់​ឧក្រិដ្ឋកម្ម​សត្វព្រៃ​នៅ​កម្ពុជា​ផង​ដែរ​» ។

នាយក​ប្រចាំ​តំបន់​របស់​អង្គការ​អភិរក្ស​អន្តរជាតិ (CI) ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា «​ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ គឺ​បណ្ដាល​មក​ពី​ការ​បរិភោគ​សាច់សត្វ​ព្រៃ ។ អន្ទាក់ គឺជា​ការ​គំ​រា​.​ម​កំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ជួរ​ភ្នំក្រវាញ មាន​ភស្តុ​តាង​ច្បាស់លាស់​ដែល​បញ្ជាក់​ថា​កូន​ដំរី​ភាគច្រើន​កំពុង​ជាប់អន្ទាក់​នឹង​ជើង​របស់​ពួក​វា ដែល​ធ្វើ​ឱ្យ​មានការ​ឈឺចាប់ និង​ឈាន​ដល់​ការ​ស្លា​.​ប់ ។ ការ​ប្រឈម និង​អន្ទាក់​នេះ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​» ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ​បាន​ថ្លែងអំណរគុណ​ដល់​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អភិរក្ស​ទាំងអស់ ដែល​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​អន្ទាក់​។

លោក​ថ្លែង​ថា «​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ដើម្បី​លុប​បំបាត់​ការ​ដាក់​អន្ទាក់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ទើប​អាច​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ