ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត! រកអត់ឃើញ ពិតជា​អយុត្តិធម៌សម្រាប់​អ្នក​​​ស្លា.ប់​​​ណាស់​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លា.ប់ ​ពេល​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប​ទិស​​គ្នា ​ហើយ​រថយន្ត​បង្ក​​បាន​​បន្ថែម​ល្បឿន​​បើក​រត់​បាត់ កើតឡើងកាលពី​វេលា​ម៉ោង​០៧ និង២០​នាទី​យប់​ថ្ងៃ​ទី​១៥​ មក​រា ស្ថិត​​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​​ភូមិ​ថ្នល់​​បត់ ឃុំ​ប្ញស្សី​ក្រាំង ស្រុក​មោង​ប្ញស្សី​ ។

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់ ​ពេល​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប​ទិស​​គ្នា ​ហើយ​រថយន្ត​បង្ក​​បាន​​បន្ថែម​ល្បឿន​​បើក​រត់​បាត់ កើតឡើងកាលពី​វេលា​ម៉ោង​០៧ និង២០​នាទី​យប់​ថ្ងៃ​ទី​១៥​ មក​រា ស្ថិត​​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​​ភូមិ​ថ្នល់​​បត់ ឃុំ​ប្ញស្សី​ក្រាំង ស្រុក​មោង​ប្ញស្សី​ ។

​ជន​រង​គ្រោះដែលស្លាប់​ត្រូវ​គេស្គាល់​​ឈ្មោះ​ស្រន សុខ​និច្ច ​អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​អង្គការ​ហត្ថា​កសិករ រស់នៅ​ភូមិ​បឹង​ខ្នា ឃុំ​បឹង​ខ្នា ស្រុក​បាកាណ ខេត្តពោធិសាត់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង​1U-5459​ ។ ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ម៉ូតូ​ជន​រង​គ្រោះនិង​រថយន្ត​បង្ក​ដែល​គេ​មិន​ស្គាល់​ម៉ាក​នោះ ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​​ទៅ​លិច ។ លុះដល់​ចំណុចកើតហេតុ​ ស្រាប់តែ​រថយន្ត​នោះ​មក​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​​តែ​ម្ដង រួចរថយន្ត​បាន​បន្ថែម​ល្បឿន​បើក​​រត់​បាត់​។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់ទៀត​ថា មិន​ទាន់​មាន​សាក្សី​ណា​ម្នាក់​បាន​ស្គាល់​ភិនភាគ​រថយន្ត​បង្ក​នោះ​នៅឡើយ​ទេ រ​ហូត​ដល់​ពេល​នេះ​។

​រថយន្ត​បាន​បើក​រត់​ភ្លាម​ៗ ក្រោយ​បុក​មនុស្ស​ស្លាប់ តែ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត និង​អត្តសញ្ញាណ​អ្នក​បើករថយន្ត​នោះ​នៅឡើយ​ទេ ។