ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ចាប់​ចោរលួច​ម៉ូតូ ឈាន​ទៅ​ឃាត់ខ្លួន​ជន​ប្រើ​ប្រាស់​គ្រឿងញៀ.ន ​០៧​នាក់​ទៀត

1 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ ថា​មាន​ករណី​ចោរលួច​ម៉ូតូ​០១​គ្រឿង លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី…

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ ថា​មាន​ករណី​ចោរលួច​ម៉ូតូ​០១​គ្រឿង លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជា​ឲ្យ​កម្លាំង​មន្ទីរ​ជំនាញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​​ក្រុង​ស្ទឹង​ត្រែង ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យ​ការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប ដោយ​ចាប់​ឃាត់​ជនសង្ស័យ​០១​នាក់ និង​វត្ថុ​តាង​ម៉ូតូ ០១​គ្រឿង នៅ​ចំណុច​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

ករណី​ចោរកម្ម​ខាងលើ​នេះ កម្លាំង​មន្ទីរ​ជំនាញ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់​បន្ថែម​ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង កំពុង​បញ្ជូន​ជនសង្ស័យ​០៨​នាក់ និង​វត្ថុ​តាង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ម៉ូតូ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ