ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​វិធានការ​បន្ថែម​ដើម្បី​ដោះស្រាយ​ការ​ឡើងថ្លៃ​អាហារ និង​ប្រេងឥន្ធនៈ

1 ឆ្នាំ មុន

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida នៅ​ថ្ងៃ​សុក្រ ទី ១២ សីហា​នេះ បាន​និយាយ​ថា​

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida នៅ​ថ្ងៃ​សុក្រ ទី ១២ សីហា​នេះ បាន​និយាយ​ថា​លោក​នឹង​ណែនាំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​បង្កើត​វិធានការ​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ការ​ឡើងថ្លៃ​តម្លៃ​ប្រេងឥន្ធនៈ និង​អាហារ​។

លោក​ថ្លែង​ថា​ លោក​នឹង​ចេញ​បញ្ជា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​ក​ម្មា​ថិ​ការ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ដែល​កិច្ចប្រជុំ​នោះ​នឹង​ពិភាក្សា​ពី​វិធានការ​ដើម្បី​ជួយ​ដល់​អ្នក​លក់រាយ និង​គ្រួសារ​ប្រជាជន​ទប់ទល់​នឹង​ការ​ឡើងថ្លៃ​នៃ​ការ​រស់នៅ​។

លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «ខ្ញុំ​នឹង​បញ្ជា​ឲ្យ​ចាត់វិធានការ​បន្ថែម ដើម្បី​ផ្តោត​លើ​តម្លៃ​ថាមពល និង​តម្លៃ​អាហារ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កើនឡើង​នៃ​អតិផរណា​នា​ពេល​ថ្មី​ៗ​នេះ​»​។

ការ​ដោះស្រាយ​បញ្ហា​ជីវភាព​រស់​របស់​ប្រជាជន​បាន​ក្លាយជា​គោលនយោបាយ​អ​ទិ​ភាព​មួយ​របស់​លោក Fumio Kishida ដើម្បី​គាំទ្រ​ការ​ប្រើប្រាស់ និង​ធានា​ថា​សេដ្ឋកិច្ច​ជប៉ុន​ងើបឡើង​វិញ​ជា​និរន្ត​ពី​ការ​ផ្ទុះ​រាតត្បាត​កូ​វី​ដ​។

បន្ទាប់​ពី​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ លោក​បាន​ថ្លែងប្រាប់​ស​ន្និ​សិ​ទ​សារព័ត៌មាន​ថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ប្រាក់​បម្រុង​ក្នុង​ពេលវេលា​សម​ស្រប​ដើម្បី​ចំណាយ​លើ​វិធានការ​បន្ថែម​។

ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាត់វិធានការ​បន្ថែម​ទៀត ប្រសិនបើ​អតិផរណា​នៅ​តែ​បន្ត​កើនឡើង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ