ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​តាម​បែប​ធម្មជាតិ​ចំពោះ​ជំងឺរើម​ត្រង់​ប្រដាប់​ភេទ

7 ឆ្នាំ មុន

ជំងឺរើម​នៅ​នឹង​ប្រដាប់​ភេទ​ជា​ទូទៅ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ពីរ​ប្រភេទ​គឺ មេរោគ​រើម​ធម្មតា​ប្រភេទ​(HSV-1) និង​ប្រភេទ​មេរោគ​រើម HSV-2 ។ រើម​ប្រភេទ​នេះ នរណា​ក៏​អាច​ឆ្លង​មេរោគ​នេះ​បាន​ដែរ ប៉ុន្តែ​

ជំងឺរើម​នៅ​នឹង​ប្រដាប់​ភេទ​ជា​ទូទៅ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ពីរ​ប្រភេទ​គឺ មេរោគ​រើម​ធម្មតា​ប្រភេទ​(HSV-1) និង​ប្រភេទ​មេរោគ​រើម HSV-2 ។ រើម​ប្រភេទ​នេះ នរណា​ក៏​អាច​ឆ្លង​មេរោគ​នេះ​បាន​ដែរ ប៉ុន្តែ​ស្ត្រី​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស ។

ការ​មាន​ដៃគូ​រួម​ភេទ​ច្រើន​ក៏​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នេះ​ដែរ ។

រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺរើម​ត្រង់​ប្រដាប់បន្តពូជ​រួម​មាន ការ​ឈឺចាប់ រមាស់ កន្ទួល​ក្រហម​តូច​ៗ ឬ​ពងបែក​តូច​ៗ ដំបៅ​នៅ​ត្រង់​ប្រដាប់បន្តពូជ និង​មានការ​ឈឺចាប់​ពេល​នោម ។ រោគ​សញ្ញា​ផ្សេង​ទៀត​អាច​មានការ​ឈឺក្បាល ឈឺ​រាង​កាយ និង​គ្រុនក្តៅ ។

យើង​មិន​អាច​ព្យាបាល​ជំងឺរើម​ត្រង់​ប្រដាប់​ភេទ​ឲ្យ​ជា​ដាច់​នោះ​ទេ ប៉ុន្តែ​វិធីសាស្ត្រ​ធម្មជាតិ​នៅ​តាម​ផ្ទះ​ជា​ច្រើន​អាច​កាត់​បន្ថយ​រោគ​សញ្ញា និង​ហានិភ័យ​នៃ​ការ​ឆ្លង​ទៅ​ដល់​អ្នក​ដទៃ​ទៀត ។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ធម្មជាតិ​ទាំង​៤ ដែល​អ្នក​អាច​សាកល្បង​ក្នុង​ការ​បន្ថយ​នូវ​រោគ​សញ្ញា​នៃ​ជំងឺរើម​ត្រង់​ប្រដាប់​ភេទ ៖

១-​ស្អំ​ទឹកកក ៖ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​បំបាត់​ការ​ឈឺចាប់ និង​រមាស់​ដោយសារ​ជំងឺរើម​ត្រង់​ប្រដាប់​ភេទ គឺ​ការ​ស្អំ​ទឹកកក ។ សីតុណ្ហភាព​ត្រជាក់​អាច​ជួយ​ប​ង្រួ​ល​សរសៃឈាម​ក្រោម​ស្បែក និង​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការ​រលាក ។ វា​ក៏​ជួយ​កាត់​បន្ថយ​ដំបៅ​ដើម្បី​បង្កើន​ល្បឿន​នៃ​ដំណើរការ​ព្យាបាល​។ អ្នក​ក៏​អាច​លាង​តំបន់​ដែល​មាន​បញ្ហា​ជាមួយនឹង​ទឹក​ត្រជាក់​ជា​ច្រើន​ដង ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ភាព​ស្អាត​ជា​និច្ច ។

២-​ប្រេងដូង ៖ឮ ប្រេងដូង​អាច​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផ្សេង​ទៀត​ក្នុង​ការ​ព្យាបាល​ជំងឺរើម ។ ប្រេងដូង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​មេរោគ និង​អុកស៊ីតកម្ម ព្រមទាំង​ប្រឆាំង​នឹង​ការ​រលាក ។

ខ្សែ​សង្វា​ក់​ទ្រី​គ្លី​សេរី​មធ្យម អាស៊ីត Lauric និង Caprice មាន​ឥទ្ធិពល​ប្រឆាំង​នឹង​មេរោគ​ដែល​អាច​សម្លាប់​មេរោគ ។ ប្រេងដូង​ក៏​ជួយ​កាត់​បន្ថយ​ការ​រមាស់ និង​ការ​រលាក​ផង​ដែរ ។

៣-​ប្រទាល​កន្ទុយក្រពើ ៖ ប្រទាល​កន្ទុយក្រពើ​ជា​ភ្នាក់ងារ​ប្រឆាំង​មេរោគ​ពី​ធម្មជាតិ ដែល​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺរើម​គ្រប់​ប្រភេទ ។ វា​ជួយ​ឱ្យ​ដំបៅ​សះស្បើយ ព្រមទាំង​បន្ថយ​ការ​ឈឺចាប់ ការ​រលាក និង​រមាស់ ។

៤-​ទឹក​អុក​ស៊ី​សែន ៖ ទឹក​អុក​ស៊ី​សែន ជា​វិធីសាស្ត្រ​ព្យាបាល​ដ៏​ពេញ​និយម​មួយ​ផ្សេង​ទៀត​សម្រាប់​ការ​ព្យាបាល​ជំងឺរើម​ត្រង់​ប្រដាប់​ភេទ ។

ម៉ូលេគុល​អុក​ស៊ី​សែន​បន្ថែម​ទៀត​ដែល​មាន​វត្តមាន​ក្នុង​ទឹក​អុក​ស៊ី​សែន​មាន​ប្រតិកម្ម​គីមី​ជាមួយនឹង​បាក់តេរី​មិន​ត្រូវការ​អុក​ស៊ី​សែន (​បង្ក​គ្រោះថ្នាក់​) និង​វីរុស ព្រមទាំង​មាន​សកម្មភាព​បំផ្លាញ​ពួក​វា​បាន​ទៀត​ផង ៕