ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​សាចទឹក​ដាក់​គ្នា​រឿង​បា​.​ញ់​ផ្លោង​នៅ​រោងចក្រ​នុយក្លេអ៊ែរ

1 ឆ្នាំ មុន

រុស្ស៊ី-អ៊ុយក្រែន ៖ រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​

រុស្ស៊ី-អ៊ុយក្រែន ៖ រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​សីហា ជុំវិញ​ការ​បា​.​ញ់​ផ្លោង​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ខណៈ​ដែល​ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​រោងចក្រ​នោះ​ចំ​ពេល​មានការ​ភ័.យ​ខ្លា.ច​ពី​គ្រោះ​មហន្តរាយ​។

ទីភ្នាក់ងារ Enerhoatom របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា តំបន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​វា​.​យ​ប្រហារ​ចំនួន ៥​ដង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​មាននៅ​ជិត​កន្លែង​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​។

មន្ត្រី​តែងតាំង​ដោយ​រុ​ស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​វា​.​យ​ប្រហារ​រោងចក្រ​នោះ​ចំនួន ២​ដង​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS​។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិភាក្សា​គ្នា​ពី​ស្ថានភាព​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​ឈប់​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​។

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិក​បាន​គាំទ្រ​ការ​អំពាវនាវ​ឲ្យ​មាន​តំបន់​គ្មាន​យោធា និង​បាន​ជំរុញ​ឲ្យ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) ទៅ​កាន់​តំបន់​នោះ​។

សូម​រម្លឹក​ថា រុ​ស្ស៊ី​វា​.​យ​ដណ្តើម​យក​បាន​រោងចក្រ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពី​ខែមីនា បន្ទាប់​ពី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​។ រោងចក្រ​នោះ​កំពុង​ត្រូវ​បាន​កាន់កាប់​ដោយ​កងទ័ព​រុ​ស្ស៊ី និង​ធ្វើ​ប្រតិបត្តិការ​ដោយ​កម្មករ​អ៊ុយ​ក្រែ​ន​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ទាមទារ​ឲ្យ​រុ​ស្ស៊ី​ផ្តល់​ការ​កាន់កាប់​រោងចក្រ​នោះ​ដល់​អ៊ុយ​ក្រែ​ន​វិញ​។

លោក​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​មាន​តែ​ការ​ដកខ្លួន​ពេញលេញ​ពី​សំណាក់​រុ​ស្ស៊ី និង​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​នៃ​ស្ថានការណ៍​ជុំវិញ​ស្ថានីយទើប​អាច​ធានា​នូវ​សន្តិសុខ​នុយក្លេអ៊ែរ​សម្រាប់​អឺរ៉ុប​ទាំងអស់​»៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ