ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុប្រធាន Samsung ត្រូវ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លើកលែងទោស ដើម្បី​ឱ្យ​ជួយ​ស្តារ​​សេដ្ឋកិច្ចជាតិ

1 ឆ្នាំ មុន

កូរ់េ​ខាង​ត្បូង ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក Yoon Suk-yeol បាន​លើកលែងទោស​អនុប្រធាន​

កូរ់េ​ខាង​ត្បូង ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក Yoon Suk-yeol បាន​លើកលែងទោស​អនុប្រធាន​ក្រុមហ៊ុន Samsung គឺ​លោក Jay Y Lee នៅ​ថ្ងៃ​សុក្រ ទី ១២ សីហា​នេះ ដោយ​ក្រសួងយុត្តិធម៌​និយាយ​ថា កូរ៉េ​ខាងត្បូង​ត្រូវការ​មេដឹកនាំ​ធុរកិច្ច​រូប​នេះ​ដើម្បី​ជួយ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ចជាតិ​។

ការ​លើកលែងទោស​គឺជា​និមិត្តរូប​ដ៏​ធំ ដោយ​លោក Jay Y Lee ត្រូវ​បាន​ដោះ​លែង​រួច​ហើយ បន្ទាប់​ពី​គាត់​អនុវត្ត​ទោស​ក្នុង​គុក​រយៈពេល ១៨​ខែ ពី​បទ​ស៊ីសំណូក​ទាក់ទង​នឹង​អំឡុង​ការ​ដឹកនាំ Samsung ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ និង​ឈី​ប​ធំ​បំផុត​របស់​ពិភពលោក​។

ការ​លើកលែងទោស​នេះ​មាន​ន័យ​ថា លោក​នឹង​អាច​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​បាន​ដោយ​សេរី​ជាង​មុន និង​អាច​បង្ហាញ​ពី​ការ​វិនិយោគទុន​ធំ​ៗ​មួយ​ចំនួន​ពី​ក្រុមហ៊ុន Samsung​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Han Dong Hoon ថ្លែង​ថា «​ដោយ​មាន​តម្រូវការ​បន្ទាន់​ដើម្បី​យកឈ្នះ​លើ​វិបត្តិ​សេដ្ឋកិច្ចជាតិ យើង​បាន​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​មេដឹកនាំ​សេដ្ឋកិច្ច​ណា​ដែល​បាន​ដឹកនាំ​ម៉ាស៊ីន​កំណើន​ជាតិ​តាម​រយៈ​ការ​វិនិយោគទុន​បច្ចេកវិទ្យា និង​ការ​បង្កើត​ការងារ ដើម្បី​ធ្វើការ​លើកលែងទោស​»​។

អនុប្រធាន​ក្រុមហ៊ុន Samsung ស្វាគមន៍​ចំពោះ​ការ​លើកលែងទោស​របស់​គាត់ និង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ដើម្បី​សេដ្ឋកិច្ចជាតិ​។

ចំណែក​ប្រធាន​ក្រុមហ៊ុន Lotte Group លោក Shin Dong-bin ក៏​ត្រូវ​បាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លើកលែងទោស​ផង​ដែរ​។ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ២​ឆ្នាំ​កន្លះ​ពី​បទ​សូកប៉ាន់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ