ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ទីបំផុត ! សមត្ថកិច្ច​សម្រេច​ឃុំខ្លួន​ប្តី​ហើយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន​បាន​ស្លា.ប់​ខណៈ​កំពុង​ដេក​ជាមួយ​ខ្លួន​នៅ​ក្នុងផ្ទះ​នោះ រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​ …

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន​បាន​ស្លាប់​ខណៈ​កំពុង​ដេក​ជាមួយ​ខ្លួន​នៅ​ក្នុងផ្ទះ​នោះ រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោយ ។

គួរ​រម្លឹក​ថា នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ខណៈ​កំពុង​ដេក​ជាមួយ​ប្តី

សូម​បញ្ជាក់​ថា នារី​វ័យក្មេង​ម្នាក់​បាន​ដេក​ស្លាប់​ខណៈ​កំពុង​ដេក​ក្នុងផ្ទះ​ជាមួយ​ប្តី ហើយ​ត្រូវ​បាន​ប្តី​ដឹង​ថា​ស្លាប់​ពេល​ដាស់​ប្រពន្ធ​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ប៉ុន្តែ​នៅ​លើ​សាកសព​នារី​វ័យក្មេង​រង​គ្រោះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​ជាំ ដូច​ស្នាម​រឹត​.​ក​សម្លាប់ ដូច្នេះ​ហើយ​ទើប​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​សម្រេច​ហៅ​បុរស​ជា​ប្ដី​ទៅ​សួរនាំ​អំពី​រឿង​នេះ ពាក់ព័ន្ធ​នឹង​ស្នាម​ដូច​រឹត​.​ក​សម្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ជូន ពៅ អាយុ​២២​ឆ្នាំ រីឯ​នារី​វ័យក្មេង​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​សុខ គឹ​មជូ អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បន្ទាប់​ពី​ហៅ​ទៅ​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ ជូន ពៅ មិន​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ប្រពន្ធ​នោះ​ទេ បើ​ទោះជា​នៅ​យប់​កើតហេតុ​ខ្លួន​បាន​ដេក​នៅ​ក្បែរ​ប្រពន្ធ​ក្ដី ជន​នេះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​ដាស់​ប្រពន្ធ​ពី​ដំណេក គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ខ្លួន​សង្ស័យ​ថា នាង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។

លោក សន លុ​ច នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ទោះបីជា​ជន​នេះ​បាន​ព្យាយាម​បដិសេធ​យ៉ាងណា​ក្តី ប៉ុន្តែ​វត្ថុ​តាង​មួយ​ចំនួន​ដែល​សមត្ថកិច្ច​រក​ឃើញ ហើយ​សង្ស័យ​ថា ឈ្មោះ ជូន ពៅ គឺជា​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ។

លោក សន លុ​ច បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ប្រទះ​ឃើញ​ខ្សែ​នីឡុង​មួយ​ខ្សែ​នៅ​កន្លែង​កើតហេតុ ដែល​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ស្លាកស្នាម​នៅ​លើ​.​ក​សាកសព ដូច្នេះ​គេ​សង្ស័យ​ថា​ជា​ខ្សែ​ដែល​ជន​នេះ​ប្រើ​សម្រាប់​រឹត​.​ក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​តែ​ម្ដង ។ ហើយ​ជន​នេះ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​ម្ដង​ហើយពី​បទ​«​ប្លន់​» ។

ទោះជា​យ៉ាងណា​លោក​ថា លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ដើម្បី​ឃុំខ្លួន​បណ្ដោះ​អ​សន្ន និង​សួរនាំ​បន្ត​មុន​ពេល​ឈាន​ដល់​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕