ល្បែងភ្នាល់ទឹកភ្លៀង នៅតែពេញនិយម
ទឹកភ្លៀងបានក្លាយជាល្បែងភ្នាល់លុយនៅកម្ពុជា ។ ល្បែងនេះកើតមានច្រើនឆ្នាំមកហើយ ។ របៀបភ្នាល់ទឹកភ្លៀង ដែលធ្លាក់ពីលើមេឃ មានច្រើនវិធី រាប់តាំងពីការភ្នាល់មេឃភ្លៀង ឬអត់? មេឃភ្លៀង…
ទឹកភ្លៀងបានក្លាយជាល្បែងភ្នាល់លុយនៅកម្ពុជា ។ ល្បែងនេះកើតមានច្រើនឆ្នាំមកហើយ ។ របៀបភ្នាល់ទឹកភ្លៀង ដែលធ្លាក់ពីលើមេឃ មានច្រើនវិធី រាប់តាំងពីការភ្នាល់មេឃភ្លៀង ឬអត់? មេឃភ្លៀង…
ទឹកភ្លៀងបានក្លាយជាល្បែងភ្នាល់លុយនៅកម្ពុជា ។ ល្បែងនេះកើតមានច្រើនឆ្នាំមកហើយ ។ របៀបភ្នាល់ទឹកភ្លៀង ដែលធ្លាក់ពីលើមេឃ មានច្រើនវិធី រាប់តាំងពីការភ្នាល់មេឃភ្លៀង ឬអត់? មេឃភ្លៀង តើភ្លៀងនោះច្រើន ឬតិចប៉ុន្មាន ។
មានការភ្នាល់ខ្លះគេសន្មត់គ្នាថា ទឹកភ្លៀងធ្លាក់មកពេញកែវឬទេ? ដែលភាសាអ្នកភ្នាល់គ្នាថា «ភ្លៀងជោគ ឬមិនជោគ ។ ភ្លៀងពេញទរមិនពេញទរជាដើម» ។
ល្បែងភ្នាក់ងារទឹកភ្លៀងមាននៅទីក្រុង និងតាមបណ្តាខេត្ត ។ ភ្នំពេញ និងខេត្តបាត់ដំបង មានទីតាំងភ្នាល់ទឹកភ្លៀងសកម្មជាងគេ ។ កាលពីដើមឡើយ អ្នកភ្នាល់ទឹកភ្លៀង ធ្វើការប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ជាដំបូលអគារឬផ្ទះណាមួយដែលនៅទីនោះគេរៀបចំឧបករណ៍ភ្នាក់ទឹកភ្លៀង តាមការសន្មត់របស់គេដែលនិយម ប៉ុន្តែនៅក្នុងសម័យដែលគ្រប់គ្នាមានទូរស័ព្ទ មានវិទ្យុទាក់ទងគ្នាសម្បូរបែបនេះ អ្នកភ្នាល់ទឹកភ្លៀងបានប្រមូលផ្តុំគ្នាច្រើនកន្លែងតាមទីដែលគេមើលឃើញថា មានលក្ខណៈអំណោយផលដល់ពួកគេ ។ នៅទីណាមិនសំខាន់នោះទេ ពីព្រោះគេមានមធ្យោបាយទាក់ទងគ្នាពីកន្លែងមួយទៅកន្លែងមួយ ដើម្បីភ្នាល់គ្នា ។
គេទាក់ទងតាមទូរស័ព្ទ និងវិទ្យុទាក់ទងក្នុងការកំណត់ទំហំប្រាក់ដែលត្រូវភ្នាល់យ៉ាងងាយស្រួល ។ នៅភ្នំពេញគេសង្កេតឃើញអ្នកនិយមលេងភ្នាល់ទឹកភ្លៀងតែងតែប្រមូលផ្តុំច្រើននៅទីដែលមានដីវាលៗធំៗ ពិសេសនៅជាយៗក្រុង ហើយស្តង់ដាធំរបស់គេ ត្រូវគេដឹងថា នៅម្តុំផ្សារអូរឬស្សី ។
អ្នកលេងទឹកភ្លៀងដែលជិះម៉ូតូ ឡាន បានបោះតង់អង្គុយជុំភ្នាល់គ្នាជាមួយសំឡេងវិទ្យុទាក់ទងដែលគេហៅថាអាយកូម និងទូរស័ព្ទដៃ យ៉ាងកោកកាក មើលទៅម្នាក់ហាក់រវល់ណាស់ នៅពេលមេឃខ្មៅម្តងៗនោះ ។
តាមប្រភពពីអ្នលលេងល្បែងភ្នាល់ទឹកភ្លៀងឲ្យដឹងថាល្បែងភ្នាល់ទឹកភ្លៀងនេះ គេចាក់ប្រាក់ក្នុងចំនួនច្រើនៗ រហូតរ៉ាប់ម៉ឺនដុល្លារឯណោះ ។ មានអ្នកខ្លះបានចា.ញ់ល្បែងភ្នាល់នេះរហូតអស់ទ្រព្យ ធ្លាក់ខ្លួនក្រ មិនតិចគ្នានោះទេ ។
សមត្ថកិច្ចតែងតែចុះបង្ក្រាបទីតាំងភ្នាល់ទឹកភ្លៀងជាញឹកញាប់ ប៉ុន្តែសកម្មភាពល្បែងស៊ីសងនេះមិនអស់ពីសង្គមឡើយ ។ ផ្ទុយទៅវិញគេសង្កេតឃើញថា ការប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ទឹកភ្លៀងខ្លះហាក់ផ្គើន និងសមត្ថកិច្ចទៀតផងពីព្រោះគេលេងភ្នាល់ល្បែងនេះហាក់បើកចំហរ ហើយថា ការប្រមូលផ្តុំមនុស្សច្រើនហ៊ោកញ្ជ្រៀវកោកកាក មិនគួរណាសមត្ថកិច្ចមិនដឹងឡើយ ។
កាលពីពេលកន្លងទៅ សមត្ថកិច្ចខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការបង្ក្រាបទីតាំងបើកភ្នាល់ទឹកភ្លៀង និងល្បែងផ្សេងៗទៀតមួយកន្លែង ស្ថិតនៅចំណុចវាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់អូរចារ ដែលពេលនោះមានមនុស្សចូលលេងជាច្រើនរយនាក់ឯណោះ ៕
ចែករំលែកព័តមាននេះ