ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិបង្ហាញក្តីសង្ឃឹមកំណើនសត្វដំរី និងកម្រិតសុវត្ថិភាពខ្ពស់ដែនជម្រកសត្វព្រៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថ្ងៃ​ទី​១២ ខែសីហា ពិភពលោក​ទាំងមូល រួម​ទាំង​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​ដំរី​ពិភពលោក ដោយ​បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​អភិរក្ស​សត្វ​ដំរី និង​ផ្តល់​នូវ​ទីជម្រក​សុខសាន្ត​ដោយ​គ្មាន​ការ​គំ​រា​.​ម​កំហែង​ពី​ការ​បរបាញ់​កាត់​បន្ថយ ជម្លោះ​រវាង​មនុស្ស និង​ដំរី…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថ្ងៃ​ទី​១២ ខែសីហា ពិភពលោក​ទាំងមូល រួម​ទាំង​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​ដំរី​ពិភពលោក ដោយ​បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​អភិរក្ស​សត្វ​ដំរី និង​ផ្តល់​នូវ​ទីជម្រក​សុខសាន្ត​ដោយ​គ្មាន​ការ​គំ​រា​.​ម​កំហែង​ពី​ការ​បរបាញ់​កាត់​បន្ថយ ជម្លោះ​រវាង​មនុស្ស និង​ដំរី ។

មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បច្ចុប្បន្ន​នេះ​មាន ដំរី​អាស៊ី​ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល​ដែល​ភាគច្រើន​រស់នៅ​ក្នុង តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប (​តំបន់​ព្រៃ​ឡង់​) និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី ដែល​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត ។

ចំណែក​ដំរី​ស្រុក​ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន​ប្រមាណ​ជាង ៧០​ក្បាល ។ មន្ត្រី​ដដែល​ថា ប្រទេស​កម្ពុជា បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី ដែល​នៅ​លេស​សល់​នៅ​លើ​ពិភពលោក​ហើយ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN) ដោយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​មាន​លក្ខណៈ​គំ​រា​.​ម​កំហែង​ដល់​ដំរី ជា​ពិសេស​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស និង​ដំរី ។

មន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ដំរី​អាស៊ី​កំពុង​រង​ការ​គំ​រា​.​ម​កំហែង​នៅ​លើ​សកលលោក​ដោយសារ​តែ​នៅ​តែ​មានការ​បរ​បា​.​ញ់ ការ​ដាក់​អន្ទាក់ ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី និង​ការ​ចាប់​ផ្ស៊ាំ​យក​មក​ចិញ្ចឹម​ក្នុងស្រុក​ដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ដំរី​ឱ្យ​បាន​គង់វង្ស​» ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​សិ ក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ក្នុងរ យៈ​ពេល​៦០ ទៅ ៧០​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​ដំរី​អាស៊ី​នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ​ប្រហែលជា ៥០ ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០ ភាគរយ​។

ក្នុង​ចំណោម​ដំរី​អាស៊ី សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុង​នោះ​ប្រហែល ៧៥ ភាគរយ​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ស្រី​លង្កា ។ ដំរី​អាស៊ី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈសំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេង​ទៀ ត​នៅ​ក្នុង​ដែន​ជម្រក​របស់​វា ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បន្ថែម​ថា ការ​រិច​រិល​នៃ​ទីជម្រក​បាន​ធ្វើ​ឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពី​គ្នា និង​បង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថេ​រ​ភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។

យោង​តាម​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បាន​ដាក់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា​បាន​រក​ឃើញ​ថា ដំរី​អាស៊ី​បាន​រស់នៅ​ជា​ហ្វូង​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ​មាន​ឃើញ​កូន​តូច​ៗ​ជា​ច្រើន​ថែម​ទៀត ។ វត្ត​មានកូន​ដំរី​តូច​ៗ​ដែល​ទើបនឹង​កើត​នៅ​ក្នុង​ហ្វូង​ដំរី​ធំ​ៗ គឺជា​ក្តី​សង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស និង​ក្រុម​អ្នក​បរិស្ថាន និង​បង្ហាញ​ថា ដែនជម្រកសត្វព្រៃ​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ និង​សម្រាប់​ការ​បន្ត​ពូជ​របស់​សត្វ​ដំរីព្រៃ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​ថា ថ្មី​ៗ​នេះ​កូន​ដំរី​ស្រុក ២ ក្បាល​បាន​កើត​នៅ​រតនគិរី និង​នៅ​មណ្ឌលគិរី ដែល​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ការងារ​អភិរក្ស​ដំរី​ស្រុក​ផង​ដែរ ដែល​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់ ។

ទោះបីជា​ស្ថានភាព​នៃ​ការ​អភិរក្ស​តំបន់ការពារធម្មជាតិ​មាន​ភាពល្អ​ប្រសើរ​ផ្តល់​ទីជម្រក ប្រភព​ទឹក និង​ចំណី​សម្រាប់​សត្វ​ដំរី​រស់នៅ តែ​កត្តា​គំ​រា​.​ម​កំហែង​មួយ​ចំនួន​នៅ​តែ​មាន ជា​ពិសេស​ជម្លោះ​រវាង​មនុស្ស និង​ដំរី ពោល គឺ​ការ​រុករាន​ទន្ទ្រាន​កាន់កា​.​ប់​ដី ព្រៃ​រដ្ឋ​ខុសច្បាប់​របស់​ក្រុម​ជនខិលខូច បាន​ប៉ះពាល់​ដល់ទី​ជម្រក​របស់​សត្វ​ដំរី និង​កន្លែង​ដែល​ដំរី​ធ្លាប់​រស់នៅ​និង​រក​ចំណី និង​ប្រភព​ទឹក ដែល​ពេល​ខ្លះ មានការ​ជាន់​កម្ទេច​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​សត្វ​ដំរី​ជាដើម​។

ម្យ៉ាងទៀត គេ​ក៏​បាន​រក​ឃើញ​ថា កូន​ដំរីព្រៃ​កំពុង​ទទួល​រង​ការ​គំ​រា​.​ម​កំហែង​ដោយសារ​តែ​ការ​ដាក់​អន្ទាក់ និង​ការ​ចា​.​ប់​ដំរី​ព្រម​ក​ចិញ្ចឹម និង​ហ្វូង​ដំរីព្រៃ​មាន​ចំនួន​តិច​តូច​ជា​កត្តា​គំ​រា​.​ម​កំហែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ