ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​លស់​ព្រលឹង ! បុក​រះ​បង្គោល​ភ្លើង​ហើយ​បុក​ទម្លាយ​ចូល​ផ្ទះ​ទៀត

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ រថយន្ត​ឡិច​ស៊ី​ស​RX300​មួយ​គ្រឿង​បាន​បើក​បុក​រះ​បង្គោល​ភ្លើង​បាក់​អស់​២​ដើម និង​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ដែល​កំពុង​ …

ខេត្តកណ្ដាល ៖ រថយន្ត​ឡិច​ស៊ី​ស​RX300​មួយ​គ្រឿង​បាន​បើក​បុក​រះ​បង្គោល​ភ្លើង​បាក់​អស់​២​ដើម និង​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​ភ័យ​ឡើង​ព្រលឹង​ចុង​សក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងលិច​សាលា​ខេត្តកណ្តាល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-4625 បាន​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ​សង្ស័យ​អ្នកបើកបរ​ស្រវឹង​ខ្លាំង បានជា​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ​បុក​រះ​បង្គោល​ភ្លើង​២​ដើម​បណ្ដាល​ឱ្យ​បាក់​ដួល រួច​បន្ត​ទៅ​បុក​បង្គោល​ស្លាក​យីហោ ង៉ូ​វ ងួ​ន​ហេង និង​រាន​ដាក់​តាំង​ឥដ្ឋការ៉ូ​ចំនួន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដោយសារ​រថយន្ត​មាន​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ទម្លាយ​ទ្វារ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ តាន់ មួយ​ហេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រង​របួសស្រាល​ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ចំណែក​រថយន្ត​បាន​ខូច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​បណ្តោះអាសន្ន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕