ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើន​ការប្រុងប្រយ័ត្ន! អាចនឹងមានគ្រោះ​ទឹកជំនន់​ នៅខេត្តស្ទឹងត្រែង នៅទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តស្ទឹងត្រែង បានប្រកាស​នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះថា ក្នុង​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាព​អាកាសធាតុ និងការបន្តធ្លាក់​ភ្លៀង…

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តស្ទឹងត្រែង បានប្រកាស​នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះថា ក្នុង​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាព​អាកាសធាតុ និងការបន្តធ្លាក់​ភ្លៀង គ្របដណ្តប់នៅទូទាំងប្រទេស រួមទាំង​ខេត្តស្ទឹងត្រែងផងដែរ ជាពិសេសនៅផ្នែកខាងលើនៃទន្លេមេងគ្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេ​ស្រែពក​។

សេចក្តីជូនដំណឹង បាន​អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេសបងប្អូន​ប្រជាពលរដ្ឋ ដែលកំពុង​រស់នៅ និងប្រកបមុខរបរ​តាមបណ្តោយ​ដងទន្លេ​ទាំងបួនខាងលើ និងមូលដ្ឋាន ដែលងាយរងគ្រោះ​ផ្សេងៗទៀត សូមមេត្តា​មានការត្រៀមបង្ការ និងប្រុងប្រយ័ត្ន​ខ្ពស់ ដោយហេតុថា អាចនឹង​មានជំនន់ទឹកភ្លៀង និងការកើនឡើង​កម្ពស់ទឹកទន្លេ បណ្តាលឱ្យ​ទឹកជំនន់ កើតមានឡើង​​ នៅតាមមូលដ្ឋានមួយចំនួន ជាយថាហេតុ​។

សេចក្តីជូនដំណឹង ក៏បានប្រកាសថា ក្នុងករណី​ចាំបាច់ណាមួយ ចំពោះគ្រោះអាសន្ន​ កើតមានឡើងក្នុងមូលដ្ឋាន សូមមេត្តា​ផ្តល់ព័ត៌មានបន្ទាន់ដល់​ថ្នាក់ដឹកនាំ​ភូមិ និងអាជ្ញាធរមូលដ្ឋាន​ឃុំសង្កាត់ ដើម្បីជួយដោះស្រាយ​ និងអន្តរាគមន៍​ បានទាន់ពេលវេលា និងបញ្ចៀសបាននូវហានិភ័យធ្ងន់ធ្ងរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ