ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម រតនា​ទេវី ជា​បុត្រី​ទី​៣​របស់​សម្តេចក្រុមព្រះ​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ ការ​ប្រកាស​នេះ បន្ទាប់​ពី​គណបក្ស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ស្នើ​សុំ​តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ជា​អនុប្រធាន​គណបក្ស…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម រតនា​ទេវី ជា​បុត្រី​ទី​៣​របស់​សម្តេចក្រុមព្រះ​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

ការ​ប្រកាស​នេះ បន្ទាប់​ពី​គណបក្ស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ស្នើ​សុំ​តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ជា​អនុប្រធាន​គណបក្ស ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១០ សីហា បាន​លើក​ឡើង​ថា ទូល​បង្គំ​សូម​ទូល​ថ្វាយ​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ជ្រាប​ថា ក្រសួងមហាផ្ទៃ​បាន​ទទួល​រួច​ហើយ​នូវ​ការ​ជូនដំណឹង​អំពី​ការ​តែងតាំង​ព្រះ​អង្គ​ម្ចាស់ ក្ស​ត្រី នរោត្តម រតនា​ទេវី ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច តាម​រយៈ​លិខិត​ដូច​បាន​ចុះ​ក្នុង​យោង​ខាងលើ ។ លិខិតបញ្ជាក់​ថា ៖ ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ត្រូវ​អនុវត្ដ​ឱ្យ​ស្រប​តាម​ខ្លឹមសារ​កំណត់​ក្នុង​ប្រការ​៥៩​ថ្មី​(​ស្ទួន​) នៃ​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​។

សូម​ជម្រាប​ថា ព្រះ​អង្គ​ម្ចាស់​នរោត្ដម ចក្រាវុធ ដែល​ជា​ព្រះប្រធាន​គ ណ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្ដម រតនា​ទេវី ដែល​ជា​ព្រះ​អនុជ​របស់​ទ្រង់​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា​ផ្លូវការ ។ ក្នុង​សេចក្ដីសម្រេច​របស់​ព្រះប្រធាន​គណបក្ស​រាជា​និយម​មួយ​នេះ​កាលពី​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្ដម រតនា​ទេវី ដែល​ជា​ព្រះ​អនុជ​បង្កើត​ព្រះ​អង្គ​ម្ចាស់​នរោត្ដម ចក្រាវុធ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

បើ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច លោក ញឿ​ន រ៉ា​ដែន​ត្រូវ​បាន​គេ​ស្រ ង់​សំដី​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី រតនា​ទេវី ទ្រង់ គឺជា​រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ និង​តែងតែ​ដង្ហែ​យ៉ាង​ខ្ជាប់ខ្ជួន​ជាមួយ​សម្ដេចក្រុមព្រះ អំឡុង​ពេល​ដែល​សម្ដេចក្រុមព្រះ​ទ្រង់​គង់​ជា​ប្រធាន​នៃ​រដ្ឋ​សភាជាតិ​ហើយ​ទ្រង់​ក៏​ធ្លាប់​ជាប់​ជា​សមាជិក​រដ្ឋសភា​ដែល​បាន​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តក្រចេះ​ផង​ដែរ ។ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្តេចក្រុមព្រះ ក្នុង​កិច្ចការ​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជាមួយ​បណ្ដា​ស្ថានទូត​នានា​ថែម​ទៀត​ផង ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ថ្មី​ៗ​នេះ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រតនា​ទេវី ក៏​ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្ដម ចក្រាវុធ បន្ទាប់​ពី​ទ្រង់​ត្រូវ​បាន​តែងតាំង​ជា​ព្រះប្រធាន​ថ្មី និង​ចូលរួម​កិច្ចការ​ជា​ច្រើន​ជាមួយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។
អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម រតនា​ទេវី លោក​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​ជាដើម ជា​ពិសេស​លោក «​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម រតនា​ទេវី​» តែងតែ​ចុះ​ទៅ​ជួប​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​ធ្វើ​នូវ​កិច្ចការ​សង្គម ក៏​ដូច​ជា​កិច្ចការ​មនុស្សធម៌​ជាដើម ។

លោក​បាន​បន្ត​ទៀត​ថា លោក​មាន​ជំនឿ​តាម​រយៈ​ការ​តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នឹង​អាច​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​កាន់តែ​ទទួល​បាន​ជោគជ័យ ព្រោះ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​មាន​ភាពស្វិតស្វាញ ដឹង​ពី​កិច្ចការ​មួយ​ចំនួន ជា​ពិសេស​ទ្រង់​ធ្លាប់​ចុះ​មូលដ្ឋាន​នៅ​ខេត្តក្រចេះ ដែល​ធ្វើ​ឱ្យ​ទ្រង់​យល់​ដឹង​ច្រើន​តាំងពី​ជំនាន់​សម្ដេចក្រុមព្រះ​ទ្រង់​នៅ​មាន​ព្រះ​ជន្ម​។

បើ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​លើក​ឡើង​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម រតនា​ទេវី ទ្រង់​ជា​បុត្រី​ទី​៣ របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ជា​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ដែល​ជា​ព្រះប្រធាន​គណ​ប ក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បច្ចុប្បន្ន ។

អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បាន​ចូល​ទិវង្គត កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​រោគាពាធ នៅ​ប្រទេស​បារាំង ។

ក្រោយមក​គណបក្ស​បាន​តែងតាំង​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ជា​ព្រះប្រធាន​បន្ត ។ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បុត្រា​-​បុត្រី ចំនួន​៥​ព្រះ​អង្គ រួម​មាន ទី​១ ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ជា​ព្រះរាជ​បុត្រា​ច្បង​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ម៉ា​រី រណឫទ្ធិ ។ ទី​២ ព្រះ​អង្គ​ម្ចាស់ នរោត្ដម សីហ​ឫទ្ធិ ជា​ព្រះរាជ​បុត្រា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ម៉ា​រី រណឫទ្ធិ​។ ទី​៣ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម រតនា​ទេវី ជា​ព្រះរាជ​បុត្រី​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ម៉ា​រី រណឫទ្ធិ​។ ទី​៤ អ្នក​អង្គ​ម្ចាស់ នរោត្តម សុធា​ឫទ្ធិ ព្រះរាជ​បុត្រា​របស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយ​អ្នក​ម្នាង អ៊ុ​ក ផល្លា និង​ចុង​ក្រោយ អ្នក​អង្គ​ម្ចាស់ នរោត្ដម រណ​វង្ស ជា​ព្រះរាជ​បុត្រា​ពៅ​របស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយ​អ្នក​ម្នាង អ៊ុ​ក ផល្លា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ