ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​ប្រុស​ស្នេហ៍​ល្បួង​យក​​ទៅ​សម្លា.ប់​ក្នុងផ្ទះ​សំណាក់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​ម៉ា​រី​មាន​ជ័យ​» ដែល​មា​នទី​តាំងនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ …

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​ម៉ា​រី​មាន​ជ័យ​» ដែល​មា​នទី​តាំងនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ ។

បើ​តាម​សំដី​អ្នកបម្រើ​ក្នុងផ្ទះ​សំណាក់ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាន​ចូល​សំណាក់​ជាមួយ​ប្រុស​ម្នាក់​នៅ​អំឡុង​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ ហើយ​អំឡុង​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​បុរស់​នោះ​បាន​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​វិញ ។ រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ ដល់​ម៉ោង​កំណត់​ត្រូវ​ចេញ និង​បោសសំអាត​បន្ទប់ អ្នកបម្រើ​ក៏​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​ជា​ច្រើន​ដង​មិនឃើញ​ឆ្លើយ​តប និង​បើ​ទ្វារ ទើប​មានការ​សង្ស័យ​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​មើល ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​លើ​គ្រែ​ទៅ​ហើយ ក៏​នាំ​គ្នា​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ និង​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ពិនិត្យ​តែ​ម្តង ។

សមត្ថកិច្ច​ជំនាញ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ប៊ុ​ន សូ​រៀត ហៅ ប៉ក់ អាយុ​៤០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ មុខរបរ​លក់​ចាប់ហួយ និង​ជា​គ្រូទាយ​សន្លឹក​បៀ រស់នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

សមត្ថកិច្ច​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ទទួល​ដំណឹង​ថា មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​ម៉ា​រី​មាន​ជ័យ​» បន្ទប់​លេខ​២ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់​ដោយ​ច្របាច់ក ហើយ​យក​ខ្នើយ​ខ្ទប់​ច្រមុះ​ស្លាប់​លើ​ពូក​នៅ​លើ​គ្រែ ។

តាម​សំដី​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ ស្ត្រី​រង​គ្រោះ​ត្រូវ​សង្សារ​នាំ​ទៅ​សម្លាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1J-6256 និង​យក​ទ្រព្យសម្បត្តិ​ដែល​នៅ​ជាប់​និង​ខ្លួន រួច​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា ក្រោយ​ពេល​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ និង​សាក្សី​សាច់ញាតិ​ផ្តល់​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​បាន​ខ្លះ​ហើយ ហើយ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕