ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង ! មួយ​គ្រួសារ​៥​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងអស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន​ទាំងអស់​កាលពី​វេលា​ម៉ោង​ …

រាជធានី​ភ្នំពេញ ៖ មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន​ទាំងអស់​កាលពី​វេលា​ម៉ោង​១​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​, លោក​អនុសេនីយ៍ឯក សុខ សុផល នាយ​ប៉ុស្តិ៍​ទឹកថ្លា និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កុ​ល ប៊ុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​ជា​ច្រើន​រូប​ទៀត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​មាន ១-​ឈ្មោះ ប៊ុត បុ​ទុម ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​ជួញដូរ​, ២-​ឈ្មោះ ប៊ុត សុខុម ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​ជួញដូរ​, ៣-​ឈ្មោះ សៀ​ក ស៊ី​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ជួញដូរ​, ៤-​ឈ្មោះ នាង ចាន់​មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជួញដូរ និង ៥-​ឈ្មោះ នាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស (​ទាំង​៥​នាក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​) ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​បង្ក្រាប​ទី​តាំ​ជួញដូរ​គ្រឿងញៀន​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​រហូត​ដល់​ម៉ោង​ខាងលើ​ក៏​ដឹកនាំ​កម្លាំង​បង្ក្រាប​តែ​ម្តង​ដោយ​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៤០​កញ្ចប់ ក្នុង​នោះ​មាន​ធំ​ចំនួន​១៣​កញ្ចប់ និង​តូច​២៧​កញ្ចប់ ព្រមទាំង​សម្ភារ​ល្មើស​មួយ​ចំនួន​ធំ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ និង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕