ក្រាបខ្លះហើយ !
២-៣ឆ្នាំកន្លង…ការផ្សាយស្តីពីឧក្រិដ្ឋកម្មព្រៃឈើមានស្ទើររាល់ថ្ងៃ…ទោះបីអ្នកអានទាំងឡាយធុញទ្រាន់…លែងចង់ដឹង…
២-៣ឆ្នាំកន្លង…ការផ្សាយស្តីពីឧក្រិដ្ឋកម្មព្រៃឈើមានស្ទើររាល់ថ្ងៃ…ទោះបីអ្នកអានទាំងឡាយធុញទ្រាន់…លែងចង់ដឹង…
២-៣ឆ្នាំកន្លង…ការផ្សាយស្តីពីឧក្រិដ្ឋកម្មព្រៃឈើមានស្ទើររាល់ថ្ងៃ…ទោះបីអ្នកអានទាំងឡាយធុញទ្រាន់…លែងចង់ដឹង…លែងចង់អានក៏ដោយ…នៅតែមានព័ត៌មានហូរហែស្តីពីការកាប់…ការដឹកជញ្ជូនមិនមែនដឹកលក់ក្នុងស្រុកទេ…បោះពួយចូលស្រុកយួន…យ៉ាងកក្រើកមេឃ កក្រើកដី…រឿងអីមិនចុះផ្សាយ ?
តាមកត់សម្គាល់…ប្រមុខដឹកនាំប្រទេសទំនងបែបរសើបខ្លាំងពេក ក៏ចេញបទបញ្ជាបង្កើតបានគណៈកម្មការមួយចេញបង្ក្រាប…មានតាំងពីកន្ទុំរុយចេញបេសកកម្ម…ចាប់បានរាប់ម៉ឺនម៉ែត្រគូប…សុទ្ធតែឈើចោរហារយ…
ម្ចាស់ថ្លៃអើយ…ឈើល្មើសច្បាប់អាធំៗជារបស់ឧកញ៉ាមួយក្រុម…ឧកញ៉ាដែលមិនធ្លាប់ឮឈ្មោះក្នុងការជួយអភិវឌ្ឍសង្គម…ទៅឮឈ្មោះក្នុងបទល្មើសព្រៃឈើឯណោះ…រាប់ត្រួសៗដែលមានឈ្មោះក្នុងបញ្ជីឈើមានជិត១០នាក់…។
ឃើញលេចព័ត៌មានថា…ក្រាបខ្លះហើយ ! ក្រាបមែនទែន ឬក្រាបលេងៗក៏មិនទាន់ដឹងដែរ…ប៉ុន្តែសង្ស័យដូចពាក្យចាស់ថា…ឃើញខ្លាក្រាប កុំថាខ្លាខ្លាច…កុំថាខ្លាសំពះ…ចាំមើលក្នុងឆ្នាំថ្មីនេះ…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ