ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ក្រុង​សេ​អ៊ូ​ល ៖ ​ខូចខាត​រថយន្ត​ដល់​ជាង​៧០០០​គ្រឿង និង​​ស្លា.ប់​ជាង​១០​នាក់

1 ឆ្នាំ មុន

បណ្ដា​មន្ត្រី​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​១១ ខែ​​សីហា ឆ្នាំ​២០២២​​នេះ​​ថា តុល្យ​ការ​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​ក្នុង​ស​ប្ដា​ហ៍​នេះ ជា​ពិសេស​នៅ​ក្រុង​សេ​អ៊ូ​ល ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្ដា​មន្ត្រី​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​១១ ខែ​​សីហា ឆ្នាំ​២០២២​​នេះ​​ថា តុល្យ​ការ​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​ក្នុង​ស​ប្ដា​ហ៍​នេះ ជា​ពិសេស​នៅ​ក្រុង​សេ​អ៊ូ​ល ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​១១​នាក់​ហើយ​ ហើយ​មនុស្ស​៨​នាក់​ទៀត​នៅ​បាត់​ខ្លួន​។

ក្នុង​ចំណោម​អ្នក​ស្លា.ប់​៦​នាក់​នៅ​ក្រុង​សេ​អ៊ូ​ល មាន​​៣​នាក់​នៅ​ខេត្ត​ GYEONGGI និង​២​នាក់​ក្នុង​ខេត្ត ​GANGWON ខណៈ​មនុស្ស​៣​នាក់​ ក្នុង​ចំណោម​មនុស្ស​៨​នាក់ ​ដែល​បាត់​ខ្លួន ​គឹ​នៅ​ក្រុង​សេ​អ៊ូ​ល។ សរុប​ផ្ទះសម្បែង ​និង​អគារ​៣.៧៧៥​ ត្រូវ​ទឹក​ជន់​លិច ភាគច្រើន​នៅ​ក្រុង​សេ​អ៊ូ​ល​។

ចំណែក​សមាគម​ធានា​រ៉ាប់រង​ទូ​ទៅ​កូរ៉េ​ខាងត្បូង ​និង​បណ្ដា​ក្រុមហ៊ុន​ធានា​រ៉ាប់រង ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ប្រមាណ​ជាង​៧០០០​គ្រឿង ត្រូវ​ទឹក​លិច​ខូចខាត ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ទី​៨ ​និង​ទី​៩ ខែ​​សីហា​ ក្នុង​តំបន់​ក្រុង​សេ​អ៊ូ​ល​។

តាម​ប្រភព​ទាំងនេះ​ថា សរុប​មាន​សំណើសុំ​ការ​ចេញ​សង​ដល់​ទៅ​៧៦៧៨ សម្រាប់​រថយន្ត​ដែល​ត្រូវ​ទឹក​លិច​ខូច ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន​១២​ គិត​មក​ត្រឹម​ថ្ងៃ​ទី​១០ ខែ​​សីហា វេលា​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក​។ ​ហើយ​ទំំ​ហំ​ទឹកប្រាក់​ចេញ​សងការ​ខូច មក​ដល់​ពេល​នេះ​មាន​ដល់​ជិត​៩៧,៧៦​ពាន់​លាន​វ៉ុ​ន (៧៤,៥​លាន​ដុល្លារ​) ហើយ​៕ ដក​ស្រក់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ