ម្ចាស់ដេកលក់អត់សំឡេងអ្វីទាំងអស់ លុះព្រឹកឡើងផ្អើលបាត់មេគោផើម១ក្បាល
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់មានការសោកស្តាយចំពោះសត្វមេគោផើម១ក្បាលរបស់គាត់យ៉ាង
ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់មានការសោកស្តាយចំពោះសត្វមេគោផើម១ក្បាលរបស់គាត់យ៉ាង
ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់មានការសោកស្តាយចំពោះសត្វមេគោផើម១ក្បាលរបស់គាត់យ៉ាងខ្លាំង ខណៈពេលគាត់ដែលចងនៅក្នុងក្រោលពេលយប់ស្ងាត់ ត្រូវចោរចូលលួចដឹកយកទៅបាត់ លុះភ្ញាក់ព្រឹកឡើងអត់ឃើញគោ ក៍បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ករណីបាត់សត្វគោមួយក្បាលខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ៖ ម្ចាស់គោឈ្មោះ យ៉ង់ ណាន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយបានបាត់សត្វគោចិញ្ចឹម១ក្បាល សម្បុរពណ៌ស (ជាមេគោផើម៣ខែ)។
បើតាមការរៀបរាប់របស់ម្ចាស់គោបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់បានដឹកគោចំនួន៤ក្បាល យកពីកន្លែងស៊ីស្មៅនៅវាល ទៅចងក្នុងក្រោលដូចសព្វមួយដង ហើយក៏បង្កាត់ភ្លើងដុតដេញមូសមិនឱ្យខាំហ្វូងគោរបស់គាត់នៅក្នុងក្រោលឡើយ។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ខណៈពេលដែលគាត់កំពុងដេកលង់លក់ អត់មានឮសូរសម្លេងឆ្កែព្រុស ឬសត្វគោរើបំរះអ្វីនោះទេ។ លុះព្រឹកឡើង បម្រុងនឹងដឹកគោយកទៅចងឱ្យស៊ីស្មៅ ពេលក្រឡេកមើលទៅក្នុងក្រោលអត់ឃើញមេគោផើម១ក្បាល ទើបដឹងថា ចោរលួចយកគោរបស់ខ្លួន ក៏បង្កឱ្យមានការភ្ញាក់ផ្អើលប្តឹងនគរបាលឱ្យចុះពិនិត្យ។
បើតាមការសាកសួរពីប្រជាពលរដ្ឋជិតខាងបានអោយដឹងដែរថា កាលពីវេលាម៉ោង៣និង២០នាទីយប់ទៀបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ពួកគាត់បានឮសំឡេងក្ឌុងក្ឌាំងនៅលើផ្លូវលំដែរ ស្មានតែគេទំលាក់អីឥវ៉ាន់នៅតាមស្តង់ ហើយក៏នាំគ្នាដេកលក់ទៅវិញ រហូតដល់ព្រឹក។
បើតាមការសន្និដ្ឋាន ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចគោដោយស្រាយខ្សែពីក្នុងក្រោល ខាងក្រោយផ្ទះ រួចបណ្តើរកាត់ចំការស្វាយនិងចំការពោត ចំការដំឡូងវាងចំងាយប្រហែល ២៥០ម៉ែត្រសំដៅឡើងផ្លូវជាតិលេខ៥៩ រួចដឹកតាមរថយន្តគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន-ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ