ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​មួយកន្លែង​ក្រុង​ក្រចេះ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ​សហកា​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ប្ញស្សី បាន​ចុះ​ឆែកឆេរ​ទីតាំង​ប​ញ្ចាំ​ម៉ូតូ​មួយ​កន្លែង ​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ កាល​ពី​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា…

ខេត្ត​ក្រចេះ ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ​សហកា​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ប្ញស្សី បាន​ចុះ​ឆែកឆេរ​ទីតាំង​ប​ញ្ចាំ​ម៉ូតូ​មួយ​កន្លែង ​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ កាល​ពី​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ ។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ឆែក​ឆេរ​ហាង​ប​ញ្ចាំ​​ម៉ូតូ​នៅ​ចំណុច​ទីតាំង​ខាងលើ គឺ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​សម្រប​សម្រួល​នីតិវិធី​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្តក្រចេះ​
កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ប្ញ​​ស្សី គឺ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ភ​ន ឡេ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ក្នុង​នោះ​ សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​ចំនួន​៣៣​គ្រឿង ​សង្ស័យ​ការ​ទទួល​បញ្ចាំ​ខុសច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) ។

យោង​តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ទីតាំង​ខាងលើ​គឺ​បាន​ធ្វើ​សកម្មភាព​ទទួល​បញ្ចាំ​ និង​លក់​ម៉ូតូ​បែប​នេះ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ រាល់​ការ​ទទួល​បញ្ចាំ​ដាច់​ និង​បាន​លក់​ចេញ​ដោយ​មិន​មាន​ពន្ធ​ និង​លិខិត​ត្រឹមត្រូវ​នោះ​ទេ​ ។

សមត្ថកិច្ច​បញ្ជាក់​ថា វត្ថុ​តាងដែល​បាន​ដកហូត​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្តោះ អសន្ន​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ប្រភព​អោយ​បាន​ច្បាស់លាស់ ។ ដោយ​ឡែក​ ម្ចាស់ផ្ទះ​ឈ្មោះ ភាន ឡេ​ង និង​ប្រពន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​ខ្ល​ន​ទៅ​ធ្វើការ​សាកសួរ​បំភ្លឺ​ពាក់​ព័ន្ធ​ការ​ទទួល​បញ្ចាំ​ម៉ូតូ​ខាងលើ និង​បាន​បិទ​ផ្អាក​ផ្ទះ​ដែល​ជា​កន្លែង​ស្តុក​ម៉ូតូ​ជា​បណ្តោះអាសន្ន​
សិន​។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ