ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកដ​១​គ្រឿង ដឹក​មនុស្ស​១២​នាក់ លិច​នៅ​កណ្តាល​ទន្លេស្រែពក បាត់​ខ្លួន​ម្នាក់ និង​ម៉ូតូ​៤​គ្រឿង

1 ឆ្នាំ មុន

ខេត្តរតនគិរី​ ៖ ខណៈដែល​ជំ​នួន​ទឹកភ្លៀង ​កំពុងជន់ឡើង​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន ទូកដ​មួយ​គ្រឿ​ង បាន​លិច​នៅ​ទន្លេស្រែ​ពក បណ្ដាល​ឱ្យ​បាត់ខ្លួន​មនុស្សម្នា​ក់ ខណៈ១១នាក់​ផ្សេងទៀត ត្រូវ​បាន​ជួយសង្គ្រោះ​បាន​ទាន់ពេល​វេលា​។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០…

ខេត្តរតនគិរី​ ៖ ខណៈដែល​ជំ​នួន​ទឹកភ្លៀង ​កំពុងជន់ឡើង​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន ទូកដ​មួយ​គ្រឿ​ង បាន​លិច​នៅ​ទន្លេស្រែ​ពក បណ្ដាល​ឱ្យ​បាត់ខ្លួន​មនុស្សម្នា​ក់ ខណៈ១១នាក់​ផ្សេងទៀត ត្រូវ​បាន​ជួយសង្គ្រោះ​បាន​ទាន់ពេល​វេលា​។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

មន្ត្រី​នគរបាល បានឲ្យដឹង​ថា ឧបទ្ទវហេតុ​លិចទូកដ ១គ្រឿងនេះ ដោយសារ​ផ្ទុក​លើសចំណុះ គឺ​មនុស្ស​រហូតដល់១២នាក់ និង​ម៉ូតូ ៤គ្រឿង ហើយ​បើកបរ​ចំកន្លែង​ទឹកហូរ​កួច​ខ្លាំង ។

មន្ត្រី​នគរបាល បន្តថា ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។

ទោះជាយ៉ាងណា កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ