ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ឡើង​កាន់​អំណាច លោក Trump នឹង​ឱ្យ​កូនប្រុស​មើល​មុខ​ជំនួញ​ជំនួស

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ឈ្នះ​ឆ្នោត Donald Trump បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ដកខ្លួន​ចេញពី​ការ​រកស៊ី​លំដាប់​ពិភពលោក ដោយ​ទុក​ឲ្យ​កូនប្រុស​កាន់​ជំនួស​វិញ ធ្វើ​ឲ្យ​អ្នក​ឃ្លាំមើល​គិត​ថា

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ឈ្នះ​ឆ្នោត Donald Trump បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ដកខ្លួន​ចេញពី​ការ​រកស៊ី​លំដាប់​ពិភពលោក ដោយ​ទុក​ឲ្យ​កូនប្រុស​កាន់​ជំនួស​វិញ ធ្វើ​ឲ្យ​អ្នក​ឃ្លាំមើល​គិត​ថា វា​មិន​អាច​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ជម្លោះ​ផលប្រយោជន៍ ពេល​លោក​ឡើង​កាន់​អំណាច​បាន​ទេ ។

លោក Trump បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា លោក​នឹង​លាលែង​ពីមុខ​តំណែង​ទាំងអស់​ដែល​លោក​មាននៅ​ក្នុង​សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោ​ល និង​អាជីវកម្ម​រាប់រយ​ទៀត ដើម្បី​បង្ហាញ​ថា លោក​នឹង​មិន​យក​នយោបាយ​មក​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​ក្នុង​ពេល​ឡើង​កាន់​តំណែង​នា​ពេល​ខាង​មុខ ។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ឲ្យ​មានការ​ដកខ្លួន​ពី​ការ​ធ្វើ​អាជីវកម្ម​ឯកជន មុន​ពេល​ចូល​កាន់​តំណែង​នៅ White House នា​ថ្ងៃ​ទី​២០ មក​រា ខាង​មុខ ។

លោក​និយាយ​ថា ៖ « តាម​ពិត​ទៅ ខ្ញុំ​ក៏​អាច​កាន់​អាជីវកម្ម​របស់ខ្ញុំ និង​ធ្វើ​ជា​ប្រធានាធិបតី ក្នុង​ពេល​តែ​មួយ​ក៏​បាន​ដែរ តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ធ្វើ​ដូច្នេះ​ទេ ព្រោះ​វា​អាក្រក់​មើល​បន្តិច ។ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​នោះ ខ្ញុំ​នឹង​ធ្វើ​បាន » ។

តាម​គេ​មើលទៅ​លោក Trump ក៏​នៅ​តែ​លូកដៃ​ចូល​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ដែរ ខណៈ​ពេល​កំពុង​រៀបចំ​ចូល​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី ។ លើស​ពី​នេះ​ទៀត លោក​បាន​ធ្វើ​កិច្ចព្រមព្រៀង​អាជីវកម្ម​មួយ​ជាមួយ​ឌូ​បៃ ដែល​មាន​តម្លៃ​ដល់​ទៅ​២​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ​កាលពី​ស​ប្តា​ហ៍​មុន ។

លោកស្រី Sheri Dillon មេធាវី​របស់​លោក Trump បាន​មាន​ប្រសាសន៍​ថា ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​សណ្ឋាគារ​របស់​លោក Trump នឹង​ត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​រតនាគារ​អា​មេ​រិ​ក ។
លោកស្រី Dillon បន្ត​ថា គ្រប់​អាជីវកម្ម​របស់​លោក Trump នឹង​មិន​ចូល​ទៅ​ថ្នាក់​អន្តរជាតិ​ទេ ពេល​លោក Trump កំពុង​កាន់​តំណែង ។ អាជីវកម្ម​ទាំងអស់​នឹង​ត្រូវ​បាន​ធ្វើ​នៅ​ក្នុងស្រុក​។ លោក Trump នឹង​អាច​ដឹង​ពី​អាជីវកម្ម​របស់​លោក តាម​រយៈ​ព័ត៌មាន​តែ​ប៉ុណ្ណោះ ព្រោះ​លោក​នឹង​មិន​លូកដៃ​ឡើយ ។

លោកស្រី​បន្ថែម​ថា កូនស្រី​របស់​លោក Trump គឺ Ivanka ក៏​មិន​អាច​ប្រឡូក​ចូល​ក្នុង​អាជីវកម្ម​របស់​គ្រួ​សារបាន​ដែរ ព្រោះ​លោក Trump នឹង​ប្រគល់​តំណែង​ដល់​ស្វាមី​របស់​នាង ជាទី​ប្រឹក្សា​នៅ​ក្នុង White House ៕