ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​អាជីព​កីឡា​អេ​ឡិច​ត្រូ​និក​រដូវ​កាល​ថ្មី​ឆ្នាំ​២០២២​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​អេ​ឡិចត្រូ​និក​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២២ ​បាន​ចាប់ផ្ដើម​

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​អេ​ឡិចត្រូ​និក​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២២ ​បាន​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយដោយ​បានប្រមូលផ្ដុំ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន រួម​បញ្ចូលជាមួយ​ក្រុម​ថ្មី​មួយ​ចំនួន​ទៀត ដើម្បី​ប្រកួតប្រជែងលើ​វិញ្ញាសា​Mobile Legends: Bang Bang​។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​លី​គ​អាជីព​ដែល​បាន​បើក​ដំណើរការ​ប្រកួត
នៅ​ពេល​នេះ​គឺ​ដើម្បី​បំពេញ​បំណង​អ្នកគាំទ្រ​នា​ពេលកន្លង​មក ហើយ​សង្ឃឹមថា ការ​ប្រកួត​លើក​នេះ
កាន់តែ​មាន​ភាព​អស្ចារ្យ​និង​ត្រជាក់​ភ្នែក​ជាង​មុន​ជាមួយ​ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ។ ម្យ៉ាងវិញទៀត វា​ក៏​បាន​ចូលរួម​ជំរុញ​លើកកម្ពស់​និង​អភិវឌ្ឍ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និក​​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​លី​គ​កីឡា​អេ​ឡិច​ត្រូ​និក​ប្រចាំឆ្នាំ​មួយ​នេះ​ដំណើរការ​ទៅ​បាន ដោយសារ​ការ​រួម
ចំណែក​ពី​វិស័យ​ឯកជន​ផង​ដែរ​។

ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​សន្សំ​ពិន្ទុ​វិល​ជុំ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ឡើង​ទៅ​កាន់​វគ្គ​បន្តបន្ទាប់​រហូត​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​២០២២​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ
ទៀត​នោះ ក្រុម​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​នឹង​ត្រូវ​តំណាងឲ្យ​ជាតិ​សម្រាប់​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើសជើងឯក​ពិភពលោក​នា​ចុងឆ្នាំ​២០២២​ខាង​មុខ ។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៦ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា ខណៈ​វគ្គ​ប្រកួត
ខ្វែង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ