ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង និង​ប្រទេស​គួរ​គាប់​ទៅ​កម្សាន្ត​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

១-​សិង្ហ​បុរី
នៅ​ក្នុង​ឆ្នាំ​២០១៧ សិង្ហ​បុរី​គឺជា​ប្រទេស​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍ ព្រោះ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​សាកល​នៅ​ជុំវិញ​ទីក្រុង​មានការ​តុបតែង​លម្អ​អគារ និង​ទីតាំង សំខាន់​ៗ​យ៉ាង​ស្រស់​ស្អាត ។

១-​សិង្ហ​បុរី
នៅ​ក្នុង​ឆ្នាំ​២០១៧ សិង្ហ​បុរី​គឺជា​ប្រទេស​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍ ព្រោះ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​សាកល​នៅ​ជុំវិញ​ទីក្រុង​មានការ​តុបតែង​លម្អ​អគារ និង​ទីតាំង សំខាន់​ៗ​យ៉ាង​ស្រស់​ស្អាត ។

អ្នកទេសចរ​អាច​ទស្សនា​ភ្លើង​ដ៏​ប្រណីត និង​ចូលរួម​ធ្វើបុណ្យ​នៅ​តាម​វត្ត​នានា​នៅ​ក្នុង​ប្រទេស ។

២-​ហុងកុង​-​ម៉ា​កាវ
ហុងកុង និង​ម៉ា​កាវ​គឺជា​ទីកន្លែង​គួរ​ឱ្យ​ចង់ទៅ​ទេសចរ​ក្នុងអំឡុងពេល​ឆ្នាំ​ថ្មី​២០១៧ ដោយ​អាច​ចូល​ទស្សនា​នៅ​បរិវេណ «North Status Square» និង​បរិវេណ​ទេសចរណ៍​ជា​ច្រើន​ទៀត ។

៣-​ក្រុង​ហ្លួង​ប្រា​បាង ប្រទេស​ឡាវ
ហ្លួង​ប្រា​បាង រំលេច​ដោយ​ធម្មជាតិ និង​វប្បធម៌ ។ ក្រុង​នោះ​គ្មាន​អគារ​ខ្ពស់ ឬ​កកស្ទះ​ចរាចរណ៍​ទេ អាច​ជិះ​កង់​ដើរ​កម្សាន្ត​នៅ​ជុំវិញ​ក្រុង​យ៉ាង​សប្បាយ​រីករាយ មាន​វត្ត​អារាម និង​អតីត​ព្រះរាជវាំង​ដ៏​ចំណាស់​សម្រាប់​ទស្សនា ។

៤-​ក្រុង​ហយ​អាន់ ប្រទេស​វៀតណាម
ហយ​អាន់​ជា​ក្រុង​បុរាណ​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ជាទី​ក្រុង​តូច​មួយ​នៅ​បរិវេណ​មាត់សមុទ្រ​ចិន​ខាងត្បូង ។ ទីតាំង​នោះ​រំលេច​ដោយ​ផ្ទះ​ចំណាស់ និង​ការ​រស់នៅ​ដ៏​ងាយស្រួល​អ្នកទេសចរ​អាច​ដើរ​កម្សាន្ត​នៅ​គ្រប់​ទីកន្លែង​បាន ។

៥-​ក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន
ក្យូ​តូ អតីត​រាជធានី​របស់​ជប៉ុន​ជា​ក្រុង​សំបូរ​ដោយ​វប្បធម៌​តាំងពី​បុរាណ ។ ទោះបីជា​ទីក្រុង​នោះ​មានការ​ច្នៃប្រឌិត ថ្មី​ៗ​ជា​រៀងរាល់ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​បរិវេណ​នោះ​នៅ​មាន​បន្សល់​ទុក​និមិត្តរូប​ប្រចាំ​ក្រុង​ដ៏​លេចធ្លោ ។

៦-​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង
សេ​អ៊ូ​ល ជាទី​ក្រុង​គួរ​ឱ្យ​ចង់​ទេសចរ​ក្នុង​រយៈពេល​មួយ​ឆ្នាំ និង​ក្នុងអំឡុងពេល​ឆ្នាំ​ថ្មី​នៃ​ឆ្នាំ​សាកល​នេះ​មានការ​តុបតែង​ដ៏​ស្រស់​ស្អាត​នៅ​បរិវេណ​ជុំវិញ​ក្រុង រួម​ទាំង​ជាទី​តាំង​អាច​ធ្វើ​ដំណើរ​ទេសចរ​បាន​គ្រប់ពេល ។

៧-​តៃវ៉ាន់
តៃវ៉ាន់ ជា​កោះ​មួយ​រំលេច​ដោយ​អគារ ខ្ពស់​ៗ ​លើស​ពី​នេះ​អ្នកទេសចរ​អាច​ដើរ​កម្សាន្ត​ទស្សនា​ទេសភាព​ធម្មជាតិ​បាន​នៅ​គ្រប់​ទិស​ទី ៕