ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កម្មករ​សំណង់​ម្នាក់​សាក​ថ្ម​ទូរស័ព្ទ លុះ​ទៅ​យក​វិញ​មិន​ប្រយ័ត្ន ត្រូវ​អស់​សង្ខារ

1 ឆ្នាំ មុន
  • សៀមរាប

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ​ថា មាន​ករណី​កម្មករ​សំណង់​ម្នាក់​បាន​ដើរទៅ​ដក​យក​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម នៅ​ក្នុង​ការដ្ឋាន​

ខេត្តសៀមរាប ៖ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ​ថា មាន​ករណី​កម្មករ​សំណង់​ម្នាក់​បាន​ដើរទៅ​ដក​យក​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម នៅ​ក្នុង​ការដ្ឋាន​ស្ថានីយ​លក់​សាំង​១​កន្លែង ក្នុង​ក្រុង​សៀមរាប ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ខណៈ​ដងខ្លួន​កំពុង​សើម​ជោក និង​គ្មាន​ពាក់​ស្បែកជើង​ផង​នោះ ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា​.​ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១៥ នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា កម្មករ​សំណង់​ខាងលើ​នេះ មានឈ្មោះ ណេ​ប ភា​ណិ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក​ឫស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ព្រះ ស្រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​ឈ្មោះ ហ៊ុន ហ៊ា​ប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មេការ​សំណង់ បាន​រៀបរាប់​ប្រហាក់ប្រហែល​គ្នា​ថា នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២ ខ្លួន និង​កម្មករ​ផ្សេង​ទៀត​កំពុងធ្វើការ​ងារ​ធម្មតា ភា្ល​ម​ៗ​នោះ​មេឃ​ចាប់ផ្តើម​ធ្លាក់​ភ្លៀង​ខ្លាំង ក៏​នាំ​គ្នា​សម្រាក​នៅ​ក្នុង​ការ​រ​ដ្ឋា​ន​នោះ​ទៅ ក៏​ស្រាប់តែ​មាន​កម្មករ​ម្នាក់​ឈ្មោះ ណេ​ប ភា​ណិ​ត (​ស​.​ព​) បាន​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ទៅ​សាក​ថ្ម​នៅ​ចំណុច​ជាប់​នឹង​ជញ្ជាំង​របង​ផ្ទះ​នៅ​ក្នុង​ការដ្ឋាន​នោះ ដោយ​ដោត​សាក​ថ្ម​ទុក​ចោល​នៅ​ទីនោះ រួច​គាត់​ក៏​ទៅ​ធ្វើ​ការងារ​របស់​គាត់​វិញ​ធម្មតា ។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ដើរទៅ​យក​ទូរស័ព្ទ​របស់​គាត់​វិញ​នៅ​កន្លែង​សាក​ថ្ម​ខាងលើ ដោយ​ខ្លួន​របស់​គាត់​សើម និង​ពុំ​មាន​ពាក់​ស្បែកជើង​នោះ​ទេ ហើយ​នៅ​ពេល​ដែល​គាត់​ចាប់​យក​ទូរស័ព្ទ​របស់​គាត់​នោះ ក៏​ស្រាប់តែ​ឆក់​ជាប់​ភ្លាម​ៗ​នោះ​តែ​ម្តង ។ ពេល​នោះ​មេជាង​ឈ្មោះ ហ៊ុន ហ៊ា​ប បានរ​ត់ទៅ​ទាញ​បិទ​កុងតាក់​អគ្គិសនី ហើយ​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម និង​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ដឹក​យក​ទៅ​ស​ង្គោះ​នៅ​មន្ទីរ ពេទ្យ​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ដែរ ប៉ុន្តែ​ជា​អកុសល ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​តែ​ម្តង​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី និង​តាម​ការ​ពិនិត្យ​របស់​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​កន្លែង​កើតហេតុ និង​ការ​ពិនិត្យ​នៅ​លើ​ដងខ្លួន​សាកស​.​ព​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ថា ស​.​ព​ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតក​.​ម្ម​ឡើយ​។ ហើយ​បច្ចុប្បន្ន សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ