ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​អាជីវកម្ម​បង្កើន​ការ​ព្យាករលើ​ការ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អគ្គនាយក​សភាពាណិជ្ជកម្ម​ថៃ លោក Isara Vongkusolkit ថ្លែង​ថា វិស័យ​អាជីវកម្ម​បាន​បង្កើន​ការ​ព្យាករ​ក្នុង​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៧ ខណៈ​ទិដ្ឋភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​លើ​ពិភពលោក​ល្អ​ប្រសើរ​ឡើង ។

ប្រទេស​ថៃ ៖ អគ្គនាយក​សភាពាណិជ្ជកម្ម​ថៃ លោក Isara Vongkusolkit ថ្លែង​ថា វិស័យ​អាជីវកម្ម​បាន​បង្កើន​ការ​ព្យាករ​ក្នុង​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៧ ខណៈ​ទិដ្ឋភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​លើ​ពិភពលោក​ល្អ​ប្រសើរ​ឡើង ។

លោក Isara តំណាង​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​កណ្តាល​នៃ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​កិច្ច (JSCCIB) ឱ្យ​ដឹង​ថា ការ​ព្យាករ​លើ​ការ​នាំ​ចេញ​ក្នុងឆ្នាំនេះ​នឹង​កើន​ពី​១​ទៅ​៣% ព្រោះតែ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង ។

លោក​ឱ្យ​ដឹង​ថា ពី​ដំបូង JSCCIB ព្យាករ​ថា នឹង​កើនឡើង​តែ​០​ទៅ​២%​ប៉ុណ្ណោះ ។ ការ​កើនឡើង​នៃ​តម្លៃ​កសិផល​បាន​ជួយ​ដល់​ការ​នាំ​ចេញ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រទេស​ផង​ដែរ​ក្នុងឆ្នាំនេះ​។ លោក​ថ្លែង​ថា ៖ « គ្រោះ​រាំង​ស្ងួត​កាលពី​ឆ្នាំ​មុន​បាន​បញ្ចប់​ហើយ​។ ដូច្នេះ​វា​នឹង​បើកផ្លូវ​ដល់​កសិករ​អាច​ផលិត​ច្រើន​ជាង​មុន និង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន​ផង​ដែរ » ។

លោក​បន្ត​ថា ដោយ​មានការ​កើនឡើង​នៃ​ការ​នាំ​ចេញ JSCCIB ព្យាករ​ថា GDP នឹង​កើនឡើង​ពី​៣,៥​ទៅ​៤% ក្នុងឆ្នាំនេះ ។

ការ​ចំណាយ​របស់​រដ្ឋាភិបាល ក៏​ត្រូវ​បាន​គិត​ថា នឹង​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៧ ព្រោះតែ​មានការ​ងារ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ដោយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​។ JSCCIB ក៏​មើលឃើញ​ពី​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ ដោយ​ភាគច្រើន​មក​ពី​ក្រៅប្រទេស ដែល​នឹង​ប៉ះពាល់​ដល់​តម្រូវការ​និង​ការ​នាំ​ចេញ ព្រមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ។

លោក Isara បន្ត​ថា រដ្ឋាភិបាល​គួរ​តាមដាន​រាល់​កត្តា​ក្រៅប្រទេស​ទាំងអស់​ឲ្យ​បាន​ដិត​ដល់ និង​ត្រៀមខ្លួន​សម្រាប់​ផ្តល់​ជំនួយ​ភ្លាម​ៗ​ដល់​វិស័យ​អាជីវកម្ម ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​បាន​ប៉ះពាល់ ។

លោក​បន្ថែម​ថា ផ្នែក​អាជីវកម្ម​សង្ឃឹមថា រដ្ឋាភិបាល​នឹង​បន្ត​គម្រោង​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បរទេស និង​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​ខាង​មុខ ៕