ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​គូស្នេហ៍​វ័យក្មេង ខណៈ​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ គូស្នេហ៍​វ័យក្មេង​១​គូ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គារ​៣ ឃុំ​គារ …

ខេត្តបាត់ដំបង ៖ គូស្នេហ៍​វ័យក្មេង​១​គូ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខណ​:​ពួក​គេ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សេង វ​ណ្ណា ហៅ វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ សេន សា​អែម ហៅ ដាវ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​តា​តុ​២ ឃុំ​មោង ស្រុក​មោងឫស្សី ជា​អ្នកបម្រើ​ការ​នៅ​ក្លិប​ខារ៉ាអូខេ ដែល​គេ​សង្ស័យ​ថា ជា​គូស្នេហ៍​នឹង​គ្នា ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង និង​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​.​ស​(​ម៉ា​ទឹកកក​)​ចំនួន​៦​កូន​ថង់ មាន​ទម្ងន់​១,៣០​ក្រាម និង​ម៉ូតូ​១​គ្រឿង ដែល​ជន​ទាំង​២​នាក់​ជិះ​ធ្វើ​សកម្មភាព ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​ពិតជា​របស់​ខ្លួន​មែន ប៉ុន្តែ​ជន​ទាំង​២​នាក់​មិន​បាន​ប្រាប់​ពី​ប្រភព​ដែល​ខ្លួន​ទិញ​ថ្នាំ​ញៀន​នោះ​យក​មក​លក់​បន្ត​នោះ​ទេ ។ ពួក​គេ​បាន​អះអាង​ថា ទើបតែ​ប្រព្រឹត្ត​ជា​លើក​ដំបូង​ក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែ​ម្ដង ប៉ុន្តែ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​ថ្នាំ​ញៀន ដែល​កម្លាំង​ជំនាញ​តាមដាន​សកម្មភាព​ពួក​គេ​នា​ពេល​កន្លង​មករ​ហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ៕