ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ប្រដាប់​ដោយ​ដំបង ជិះ​មក​ស្ទាក់​ពីមុខ​ម៉ូតូ រួច​វា​.​យ​ប្លន់​ជនជាតិ​ហ្វី​លី​ពី​ន​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​មួយ​ក្រុម​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​វា​.​យ​យក​ម៉ូតូ​ជន​ជាតិ​ហ្វី​លី​ពី​ន​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ជនជាតិ​ហ្វី​លី​ពី​ន​ខាងលើ​មានឈ្មោះ DAWIN CONRAD ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្រូបង្រៀន ចំណែក​ម៉ូតូ​ម៉ាក YAMAHA FINO ពណ៌​ស​.​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BC0949 ត្រូវ​បាន​ជនសង្ស័យ​លួច​យក​លក់​ចែក​គ្នា​ចាយ​អស់​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំណែក​ជនសង្ស័យ​ទី​១- ឈ្មោះ អូន ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ជា​អ្នក​ធ្វើ​សកម្មភាព​។ ទី​២- ឈ្មោះ ចេ​ត សា​មាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​ជាងដែក ។ ទី​៣- ឈ្មោះ សុខ ភា​រុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​៤- ឈ្មោះ ម៉ុម សុខ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​៤​នាក់​នេះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ជន​រង​គ្រោះ​បាន​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ស្រា​ក្រឡុក​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង រួច​ក៏​ជិះ​ម្នាក់ឯង​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​កំពុង​ជិះ​សុខ​ៗ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម ប្រដាប់​ទៅ​ដោយ​ដំបង បាន​ធ្វើ​សកម្មភាព​ស្ទាក់​ពីមុខ​ម៉ូតូ ហើយ​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល​រត់​ចោល​ម៉ូតូ បន្ទាប់​មក​បក្សពួក​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​ស្រមោល​ទៅ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក ខាង​ជន​រង​គ្រោះ​បាន​រត់​មក​ដាក់​ពាក្យបណ្ដឹង បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​រួច​មក ខាង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ចោម​ចៅ​១ មាន​លោក​មេ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​ភ្លាម​ៗ នៅ​ភូមិ​ត្រពាំង​ថ្លឹង រួច​ក៏​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍ ។ បន្ទាប់​ពី​សួរនាំ​រួច​មក ជនសង្ស័យ​ទាំង​៤​នាក់​នោះ បាន​សារភាព​ថា «​ខ្លួន​នឹង​បក្សពួក ពិតជា​រួមគំនិត​គ្នា​វា​.​យ​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​»​។

ក្រោយ​ពេល​ពេល​កើតហេតុ បន្ទាប់​ពី​ជនសង្ស័យ និង​បក្សពួក​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​បញ្ជាក់​ច្បាស់លាស់​រួចរាល់​ហើយ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ