ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​គ្រឿងញៀ.ន​១.៥​គីឡូក្រាម បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពល​ខេម​រភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពល​ខេម​រភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងក្រោម​ការ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ប្រឹងប្រែង​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ជាក់ស្តែង​បន្ទាប់​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​ជាង​២៦​គីឡូក្រាម​រួច​មក កម្លាំង​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​បាន​គ្រឿងញៀន​១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម​) បន្ថែម​ទៀត នៅ​ចំណុច ផ្លូវ​បេតុង ក្នុង​កោះ​ពេជ្រ ភូមិ​១៥ សង្កាត់​ទ​ន្កេ​បា​សាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១៨និង៣០​នាទី ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ០១​នាក់ ឈ្មោះ ឈឹង អា​ទ្បា​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ដោយ​ផ្ទាល់​។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន​យក​មក​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ថា គ្រឿងញៀន​ទាំងអស់ ជា​របស់​រូបគេ ពិតប្រាកដ​មែន ទុក​សម្រាប់​ជួញដូរ ចែកចាយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ