ទង់អាស៊ានប៉ារ៉ាហ្គេម បានមកដល់កម្ពុជាហើយ!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទង់អាស៊ានប៉ារ៉ាហ្គេមបានដង្ហែមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី៧ សីហា ។
រាជធានីភ្នំពេញ ៖ ទង់អាស៊ានប៉ារ៉ាហ្គេមបានដង្ហែមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី៧ សីហា ។
រាជធានីភ្នំពេញ ៖ ទង់អាស៊ានប៉ារ៉ាហ្គេមបានដង្ហែមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី៧ សីហា ។ សម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម បានទៅចូលរួមស្វាគមន៍និងទទួលទង់សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីឯកឧត្តមហ៊ុន ម៉ានី ដោយផ្ទាល់ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ជាមួយគ្នានេះ ក្បួនរថយន្ដស៊ីរ៉ែន និងម៉ូតូស បានអមជាកិត្តិយសដង្ហែដល់ក្រុមអត្តពលិកជ័យលាភីកម្ពុជាកាត់តាមមហាវិថីសំខាន់ៗនានាក្នុងរាជធានីភ្នំពេញ មុននឹងចូលទៅស្ដាប់មតិសំណេះសំណាល
ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមពីថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៦ សីហា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។ កម្ពុជាបានបញ្ជូនកីឡា១១ប្រភេទក្នុងចំណោម១៤ប្រភេទកីឡាទៅចូលរួមប្រកួត ។ ជាលទ្ធផល កម្ពុជាដណ្ដើមបានមេដាយចំនួន២៨គ្រឿងដែលក្នុងនោះមានមេដាយមាស៧គ្រឿង មេដាយប្រាក់១០គ្រឿងនិងមេដាយសំរឹទ្ធ១១គ្រឿង ។ មានតែ៤ប្រភេទកីឡាប៉ុណ្ណោះដែលមិនទទួលបានមេដាយ ៕
ចែករំលែកព័តមាននេះ