ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកហើយ​ ! ករណីដែលចេះ​តែ​ផ្អើលចោមរោម​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​បាន​ផ្អើល​ឈូរ​ឆ​​ នាំ​គ្នាទៅ​​ចោមរោម​មើល​យ៉ាង​កុ​កុញ​ កាលពី​រសៀល​ថ្ងៃ​ទី​១០ មករា ម្សិលមិញ ស្ថិត​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នោះ គឺការប្រទះឃើញ​​ពស់ថ្លាន់​ញី​-ឈ្មោល​២​ក្បាល​​ធំ​ៗ ដែល​​ត្រូវ​​បាន​កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យតាម​​ចាប់​បាន ​​​ត្រឹម​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ មករា ។

ពស់ថ្លាន់​ទាំង​២​ក្បាល​នេះ​ គឺជា​ពស់​គូ​ញី​-ឈ្មោល ដែល​ពស់​ឈ្មោល​មាន​ទម្ងន់១៨​គីឡូក្រាម ដោយឡែក​ពស់​ញី​មាន​ទម្ងន់២១​គីឡូ (ដោយ​ពស់​ញី​កំពុង​ផើម) ​ពស់​ទាំង​២​មាន​ប្រវែង​ប្រមាណ​២​ម៉ែត្រ​ដូច​គ្នា ។ បច្ចុប្បន្ន​ ពស់ថ្លាន់​ញី​-ឈ្មោល​នេះ ត្រូវ​បាន​យក​មក​រក្សា​​​ទុក​នៅសាលាសង្កាត់​ស្ទឹង​មាន​ជ័យ រង់​ចាំ​អាជ្ញាធរ​អភិរក្ស​សត្វព្រៃ​មក​ទទួល​យក ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​១០​ មករា នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​អូរ​អរ ថា​បានឃើញ​ពស់ថ្លាន់​២​ក្បាល​ដ៏​ធំ​វារ​រត់​កាត់​ចំណុច​ខាងលើ ។ ក្នុង​ការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​នេះ បាន​ធ្វើ​អោយ​មានការ​រាំងស្ទះ​ជា​ខ្លាំង​ដល់​ចរាចរណ៍​ ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​ទូទៅនៅ​ចំណុច​ស្ពាន​អាកាស​ខាងលើស្ទើរ​ពេញ​មួយ​​រសៀល ។