ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺ​រលាក​ទងសួត និង​វ៉ា​ក់​សាំង​ការពារ​សម្រាប់​កុមារ

7 ឆ្នាំ មុន

បើ​តាម​ការ​អ​ង្គេ​ត​ឃើញ​ថា កុមារ​តូច​ៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​ម្តាយ​នាំ​ទៅ​ព្យាបាល​ទាំង​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​និង​រដ្ឋ ច្រើន​តែ​កើត​មាន​ជំងឺ​រលាក​ទងសួត បើ​ទោះបីជា​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ទងសួត​ហើយ​ក៏​ដោយ​។

បើ​តាម​ការ​អ​ង្គេ​ត​ឃើញ​ថា កុមារ​តូច​ៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​ម្តាយ​នាំ​ទៅ​ព្យាបាល​ទាំង​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​និង​រដ្ឋ ច្រើន​តែ​កើត​មាន​ជំងឺ​រលាក​ទងសួត បើ​ទោះបីជា​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ទងសួត​ហើយ​ក៏​ដោយ​។

បើ​តាម​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​បាន​និយាយ​ថា ជា​ការ​ពិត​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ទងសួត មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​ជំងឺ​ប្រភេទ​នេះ​បាន​ទេ តែ​ថ្នាំ​នេះ​វា​មាន​សារ​ប្រយោជន៍​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រលាក​ទងសួត​មិន​ឲ្យ​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ គឺ​ការពារ​ការ​ស្លាប់​ដោយសារ​តែ​ជំងឺ​រលាក​ទងសួត ។

កោះសន្តិភាព​មិន​អាច​សុំ​កា​រប​ភ្លឺ​ពី​ក្រុម​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​វ៉ាក់សាំង​ជំងឺ​នេះ​បាន​ទេ ដោយ​បាន​លើក​ឡើង​ថា​ទាល់តែ​ទទួល​បានការ​អនុញ្ញាត​ពី​ថ្នាក់លើ ទើប​ហ៊ាន​ទម្លាយ​បាន ។ បើ​តាម​ការ​អះអាង​ពី​អ្នកឯកទេស ជំងឺ​រលាក​ទងសួត​ច្រើន​តែ​កើត​មាននៅ​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ ។

ជំងឺ​រលាក​ទងសួត​កុមារ​គឺជា​ជំងឺ​ដែល​បណ្តាល​មក​ពី​វីរុស ហើយ​វា​បាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈផ្លូវ​ដង្ហើម ជា​ពិសេស​តាម​រយៈ​ការ​ប៉ះពាល់ ការ​លេង​ជាមួយ​ក្មេង​ដែល​មាន​ជំងឺ​រលាក​ទងសួត ឬ​ការ​ប៉ះពាល់​ប្រដាប់ប្រដា​ដែល​ប្រឡាក់​ទឹកមាត់ សំបោរ​របស់​អ្នកជំងឺ​ជាដើម ។ ជា​ទូទៅ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​មាន​ដូច​ជា ៖

-​កុមារ​អាច​មាន​អាកា​រៈ​ផ្ដាសាយ​ធម្មតា ហើយ​អាច​ហៀរ​សំបោរ ក្អក និង​ក្ដៅខ្លួន

-​បន្ទាប់​ពី​មាន​ជំងឺ​ផ្តាសាយ បាន​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ កុមារ​អាច​មាន​អាកា​រៈ​ក្អក​កាន់តែ​ខ្លាំង ដង្ហើម​ឮ​សូរ​ញាប់ ព្រមទាំង​មាន​ផត​នៅ​ចន្លោះ​ទ្រូង និង​បរិវេណ​ក្បាលពោះ ។
ជួនកាល​កុមារ​មានការ​ពិបាក​ក្នុង​ការ​ដកដង្ហើម និង​មិន​អាច​បៅ​បាន​គ្រប់គ្រាន់ ឬ​គេង​មិន​បាន​ស្កប់​នោះ​ទេ

-​ដង្ហើម​ឮ​សូរ​ខ្លាំង​និង​ពិបាក​ដកដង្ហើម ជា​ទូទៅ​មាន​រយៈពេល​ពីរ​ឬ​បី​ថ្ងៃ​។

លោក​អ្នក​ត្រូវ​ចាំ​ថា ក្នុង​ករណី​ដែល​កុមារ​មាន​អាកា​រៈ​មួយ​ចំនួន​ដូច​ជា ៖
-​មិន​អាច​បៅ​បាន​គ្រប់គ្រាន់ ដោយ​ពិបាក​បៅ មិន​ព្រម​បៅ
-​នោម​តិច​ជាង​ធម្មតា
-​កាន់តែ​ពិបាក​ដកដង្ហើម
-​មាន​សភាព​ល្ហិតល្ហៃ
-​រញ៉ាំរញ៉ូវ​, មិន​ព្រម​គេង​,
-​បបូរមាត់​ឡើង​ស្វាយ ត្រូវ​ប្រញាប់​នាំ​កុមារ​ទៅ​ជួប​គ្រូពេទ្យ​ឱ្យ​បាន​ទាន់​ពេលវេលា ព្រោះ​អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​របស់​លោក​អ្នក ៕