ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ស្រាវជ្រាវ » ប្លែក​ៗ ពី​នេះ​...​ពី​នោះ

យីណ៎! ​វ៉ៃ​ប្រពន្ធ​ជិត​​ស្លាប់ ​​ព្រោះតែនាង​បង្កកំណើត​កូន​​អត់​បាន​

ដោយ ៖ គង់ រិទ្ឋរីណា   

ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ ម៉ោង ១១:១៨   (10-01-2017 11:18)

ឥណ្ឌា​ ៖ តាម​ប្រភព​ពី​ Metro បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ក្បែរ​នឹង​ស្លាប់ទៅហើយ ដោយសារ​ប្តី​​​យក​ដំបង​កិន​ម្ស៉ៅ​ប្រវែង​៤០​សង់ទីម៉ែត្ររុកចូល​ក្នុង​ពោះវៀន​​នាង ទុកជា​ការ​ព្រមាន ព្រោះ​នាង​​មិន​អាច​មាន​លទ្ធភាព​ បង្ក​កំណើត​កូន​បាន​។

ស្ត្រី​អាយុ​៣៨​ឆ្នាំ​ខាងលើ បាន​ទៅ​មន្ទីរពេទ្យ​មួយ​ក្នុង Haldwani ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ណូអែល ក្រោយ​ពី​មាន​អាកា​រៈ​ចុក​ពោះ​​​​ខ្លាំង​។ នាង​​​ប្រាប់​គ្រូពេទ្យ​ថា កាលពី​៣​ថ្ងៃមុន​​ពេល​មក​ពេទ្យ ប្តី​របស់​នាង​បាន​ធ្វើបាប​នាង ហើយ​គំរាម​សម្លាប់​ ប្រសិនបើ​នាង​ហ៊ាន​យក​រឿង​ទៅ​ប្រាប់​អ្នក​ដទៃ ​។ ក្រុម​គ្រូពេទ្យ​នៅ មន្ទីរពេទ្យ Dr Sushila Tiwari បាន​ឲ្យ​ស្ត្រី​ខាងលើ​ ថតកាំរស្មីអ៊ិច ដើម្បី​មើល​ថា​មាន​អ្វី​ក្នុង​ពោះ​។

តែ​គេ​គ្មាន​ឃើញ​អ្វី​ខុស​ប្លែក​ទេ ព្រោះ​កាំរស្មីអ៊ិច​មិន​អាច​ថត​ឃើញ​វត្ថុ​ធ្វើ​ពី​ឈើ​បាន​ទេ (​ដំបង​កិន​ម្ស៉ៅ​) ​។ ទាល់តែ​គេ​ធ្វើការ​វះកាត់ ទើប​ឃើញ​ថា មាន​ដំបង​កិន​ម្ស៉ៅ​នៅ​ក្នុង​ពោះវៀន​របស់​ស្ត្រី​រង​គ្រោះ ​។ គ្រូពេទ្យ​ប្រាប់​ថា អ្នកជំងឺពិតជា​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​បើ​យឺត​តែ​បន្តិច​ នឹង​ត្រូវ​ស្លាប់​។ ពេល​ដំបូង​ឡើយ ប្តី​របស់​ស្ត្រី​ខាងលើ​មក​មន្ទីរពេទ្យ​ជាមួយ តែ​គ្រាន់តែ​ដឹង​ថា​ បែក​ការណ៍​ភ្លាម បុរស​ម្នាក់​នោះ ​ក៏​រត់​បាត់​ស្រមោល​ ។