ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​៤​នាក់ ដែល​ប្រមុង​លួច​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ថៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ប្រមុង​លួច​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​ភាគី​ថៃ​វិញ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ប្រមុង​លួច​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​ភាគី​ថៃ​វិញ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​អូរ​ព្រំដែន​ក្បែរ​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក​។

បើ​តាម​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ប្រាប់​ថា ៖ នៅ​ពេល​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្បែរ​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ក៏​បាន​ប្រទះ​ឃើញ​ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​៤​នាក់ ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ប្រចាំ​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក​។

កម្លាំង​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន ជនជាតិ​ថៃ​ចំនួន​៤​នាក់ ក្នុង​ស្រី​១​នាក់ បាន​នាំ​យក​មក​សារ​សួរ ហើយ​បើ​តាម​ចម្លើយ គឺ​ពួក​គាត់​បាន​មក​ធ្វើការ​នៅ​កាស៊ីណូ «​ហា​យ​សូ​» ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក៏​មាន​បំណង​ឆ្លង​ទៅ​ប្រទេស​ថៃ​វិញ​គ្មាន​ច្បាប់ តាម​រយៈ​មេខ្យល់​ខ្មែរ ដោយ​បាន​ជូន​មក​ទម្លាក់​ចោល​ក្បែរ​អូរ​ព្រំដែន ដើម្បី​អោយ​ត្រឡប់​ទៅ​វិញ​ដោយ​ខ្លួនឯង តែ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៧ ឃាត់​នាំ​យក​មក​សាកសួរ​តែ​ម្តង​។

កម្លាំង​នគរបាល​រូប​នោះ បាន​បញ្ជាក់​ទៀត​ថា ជនជាតិ​ថៃ​ប្រុស​-​ស្រី​ទាំង​៤​នាក់​ខាងលើ រួម​មាន ៖ ១- ឈ្មោះ ផា​ន់ ផា​យ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២- ឈ្មោះ ផា ភុ​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៣- ឈ្មោះ មុន្នី រ៉ាត់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ និង​៤- ឈ្មោះ វី​រ៉ា​ក់ ណែន​ឧ​ដ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​រស់នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

ក្រោយ​ការ​សាកសួរ​ជនជាតិ​ថៃ​ទាំងនេះ​រួច​ហើយ ក៏​បាន​រៀបចំ​ឯកសារ និង​ប្រគល់​ជូន​ជនជាតិ​ថៃ​ទាំង​៤​នាក់​រូប​នេះ ទៅ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ថៃ ដើម្បី​មក​ទទួលយក​នៅ​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ដើម្បី​ទទួល​ទៅ​អនុវត្តន៍​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ